
សង្គម
ក្រោយពីទទួលបានដំណឹងថា តារាចម្រៀងស្រី សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោ-ះថ្នា.ក់ចរា.ចរណ៍ក្រ.ឡា.ប់រថយន្តនៅខេត្តព្រះវិហារ បណ្ដាលឲ្យលោកឪពុក និងម្ដាយបាត់បង់ជីវិត ធ្វើឲ្យតារាស្រី ដួង ម៉ានិច ប្រកាសធ្វើរឿងមួយនេះដើម្បី សុវត្ថិឌី ធារិកា។
ដួង ម៉ានិច បានប្រកាសនៅក្នុងការផ្សាយផ្ទាល់លក់ផលិតផល ថា «RIP យកលុយចំណេញ ជូនអូន សុវត្ថិឌី ធារិកា»។ ចប់ការផ្សាយផ្ទាល់ភ្លាម ដួង ម៉ានិច បានប្រមូលថវិកាចំនួន៥០០ដុល្លារ ចូលរួមពិធីបុណ្យទាំងយប់តែម្ដង។
ដួង ម៉ានិច បានរៀបរាប់ឱ្យដឹងថា៖ «អូនអើយ អូនបងអាណិតអូនខ្លាំងណាស់ រឹងមាំឡើងអូន សូមអោយដួងវិញ្ញាណក្ខន្ធប៉ាម៉ាក់ បានទៅកាន់សុគិតិភព អរគុណអតិថិជនទាំងអស់គ្នា ដែលបានទិញផលិតផលប្រេន OMD Cosmetics នៅក្នុងការ live យប់មិញ នាងខ្ញុំបានដកលុយ 500$ ចូលរួមពិធីបុណ្យសពប៉ានឹងម៉ាក់អូន
នៅក្នុងនោះក៏មាន ចំណែកបងប្អូនទាំងអស់គ្នាដែរ នាងខ្ញុំពិតជាអរគុណ សម្រាប់ការជឿទុកចិត្ត និង អរគុណទឹកចឹត្តរបស់អតិថិជនទាំងអស់គ្នា ម្តងហើយ ម្ដងទៀត»។