
សង្គម
ភ្នំពេញ៖ រថយន្តម៉ាក Ford Ranger បើកបំ ពា នភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្តម៉ាក ហាយឡែនឌ័រ កំពុងឆ្ល ងផ្លូវចំពីចំហៀងពេញទំហឹង ហើយទៅបុ កបង្គោលបង្ហាញផ្លូវបន្ថែមទៀត កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ទុបអនុវិទ្យាល័យ ចតុមុខ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លា.កលេ.ខភ្នំពេញ 2P-0809 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿ នល្មម មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនក៏បានឆ្លងស្តុប ។
ស្រាប់តែភ្លាមនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ផ្លា កលេ ខភ្នំពេញ 2BE-5766 បានបើកបំពា នភ្លើងស្តុបទិសដៅពីលិចមកកើតក្នុងល្បឿនលឿន រួចបុ ករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទៀតទៅផ្លូវម្ខាងទៀតរងការខូ ចខា តជាខ្លាំង រីឯរថយន្តបង្កបានជ្រុលទៅបុ កបង្គោលបង្ហាញផ្លូវបណ្ដាលបាក់អស់១ដើមរងការខូចខាតយ៉ាងដំណំ។
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យមនុស្សណាម្នាក់រងរ បួ សនោះទេ ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កម៉ាក Ford Ranger បានព្រមចេញសងថ្លៃខូ ចខា តទាំងស្រុងទៅលើភាគីរថយន្តហាយឡែនឌ័រដើម្បីប ញ្ចប់រឿងនៅកន្លែង ។
យ៉ាងណារថយន្តបង្កម៉ាក Ford Ranger បានធ្វើឲ្យបា ក់បង្គោលបង្ហាញផ្លូវដែលជាសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចជំនាញធ្វើការវា ស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នាពេលក្រោយ ៕