header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប: យោងតាមសមត្ថកិច្ចស្រុកប្រាសាទបាគង នៅថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២២ ម៉ោង១២និង១៥នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តែក បានទទួលប-ណ្តឹងពីជ-ន-រ-ងគ្រោះ ឈ្មោះ ហៅ លីហេង ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្តឹ-ងរៀបរាប់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២២ ម៉ោង ៧ព្រឹកគាត់បើកតូបលក់ឥវ៉ាន់ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដូចធម្មតា ។ លុះម៉ោង១៧និង០០នាទី មានមនុស្សប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដា ពណ៌ខ្មៅ ឌុបការ៉ុងពណ៌សមួយ មកដល់សួរគាត់ថា ទិញស្ករស លក់១ការ៉ុងតម្លៃ ១០០ ០០០ រៀល (មួយសែនរៀល) គាត់ព្រមទិញយក ដោយពុំបានពិនិត្យមើលទេ លុះម៉ោង១៨និង៣០នាទី បុរសខាងលើបានដឹកមកលក់៣ការ៉ុងទៀត គាត់ព្រមទិញយកទៀត ក្នុងតម្លៃ ៣០០ ០០០រៀល (បីសែនរៀល) និងបានសុំលេ-ខទូរ-ស័ព្ទគាត់ សម្រាប់ទាក់ទងទិញស្ករសបន្ថែម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះថ្ងៃទី ១៧-០៥-២០២២ ម៉ោង៨ព្រឹក បុរសឈ្មោះ រិន ចំរើនដដែល បានទាក់ទងលក់ស្ករបន្ថែមចំនួន៥ការ៉ុងទៀត គាត់ទទួលទិញទៀត ប្រហែលកន្លះម៉ោងបុរសខាងលើ ដឹកស្ករចំនួន៥ការ៉ុងទៅអោយគាត់ដល់ផ្ទះ ហើយបានទៅយកលុយនៅតូបលក់និងគាត់ ចំនួន ៥០០ ០០០ រៀល (ប្រាំសែនរៀល) បន្ទាប់មកប្អូនស្រី ឈ្មោះ គុំ ស្រីនៀង បានទូរស័ព្ទប្រាប់ថា ស្ករបងឯងសុទ្ធតែដីខ្សាច់ ពេលកំពុងនិយាយទូរស័ព្ទ បុរសខាងលើជិះម៉ូតូមកតូបគាត់ម្តងទៀត ពេលនោះគាត់ហែ កការ៉ុងមើលឃើញសុទ្ធតែដីខ្សាច់នៅក្នុងការ៉ុងទាំងអស់ ក៏នាំគ្នាឃា ត់បុរសនោះទុកហើយហៅ សមត្ថកិច្ចតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការស្តាប់ចម្លើយរបស់ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ អញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាព យកដីខ្សាច់ច្រកក្នុងការ៉ុង ហើយលក់ឱ្យជ.ន.រ.ងគ្រោះខាងលើចំនួន៩ការ៉ុងពិតប្រាកដមែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងបានធ្វើសកម្មភាពយកដីខ្សាច់ច្រកការ៉ុង លក់ឱ្យអ្នករស់នៅម្តុំផ្សារត្រាំនាគ ពុំស្គាល់ឈ្មោះ ១លើក និង លក់ឱ្យអ្នករស់នៅម្តុំវត្តល្អក់ពុំស្គាល់ឈ្មោះ១លើក លុយដែលលក់បានខ្លួនចាយវាយអស់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post