header ads

Sponsor

សៀមរាប ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ធពីដៃក្មេងប្រុស កំពុងអង្គុយរៀនតាមអនឡាញ កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានភ្លាមៗ។

ជនសង្ស័យ ឈ្មោះសូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានស្រុកកំណើតនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ឈ្មោះ ចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ក៏ប៉ុន្តែឲ្យទូរស័ព្ទទៅកូនប្រុស ឈ្មោះ ហ៊ន់ តេកហុង អាយុ១២ឆ្នាំ ដើម្បីរៀនតាមអនឡាញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលក្មេងប្រុសកំពុងរៀនតាមអនឡាញ ស្រាប់តែជនសង្ស័យចូលទៅឆក់យកទូស័ព្ទដៃ ពីក្មេងដល់ក្នុងផ្ទះ ហើយព្យាយយាមរត់គេច។ភ្លាមៗនោះជនរងគ្រោះបានស្រែកផ្អើលឆោឡោ អ្នកភូមិនិងសមត្ថកិច្ចដេញតាមចាប់ខ្លួនបានតែម្ដង ។ ជនសង្ស័យក៏បានសារភាពថា ធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៤លើកមកហើយ លុះលើកទៅ៥នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យត្រួវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ខាននគបាលក្រុងសៀមរាប ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post