
សង្គម
ហាណូយ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមបាល់ទះថៃដោយលទ្ធផល ៣-២ អាចនិយាយបានថាជាប្រវត្តិសាស្ត្រថ្មីដល់ទៅ៣យ៉ាងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ជ័យជម្នះនេះ ទី១ គឺក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
ទី២ ក្រុមបាល់ទះកម្ពុជាបានលុបបំបាត់កំណត់ត្រាមិនដែលឈ្នះលើក្រុមបាល់ទះថៃ
ទី៣ ពេលក្រុមបាល់ទះកម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គខ្វែង) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
សម្រាប់មេដាយមាស និងប្រាក់ គឺរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមម្ចាស់ផ្ទះវៀតណាម ជាមួយនឹងឥណ្ឌូណេស៊ី៕