header ads

Sponsor

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ខ្ញុំបានបានតាមអង្កេតសភាពការណ៍នៃការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សធំៗ២ដែលបានដាក់បេក្ខភាពរបស់ខ្លួនច្រើននៅតាមឃុំសង្កាត់ ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២២នេះ ខ្ញុំសង្កេតឃើញមានទិដ្ឋភាពចំនួន៣គឺ៖

១- ការរៀបចំការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព សេរីភាព និងគ្មានការរារាំង

២- ទោះបីជាគណបក្សណាឈ្នះអសនៈក្រុមប្រឹក្សាឃុំសង្កាត់តិចឬច្រើនក្ដី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ គណបក្សនយោបាយនីមួយៗ សុទ្ធតែបានចូលរួមឃោសនាយ៉ាងសកម្មនូវគោលនយោបាយរបស់ខ្លួនដែលបានតាក់តែង ដើម្បីអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា

៣- ដំណើរការបោះឆ្នោតរបស់ប្រជាជាតិមួយ ដែលត្រូវបានរៀបចំដោយជាតិសាសន៍ខ្លួនឯងផ្ទាល់ ព្រមទាំងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋខ្លួន នោះហើយគឺជាការអនុវត្តប្រជាធិបតេយ្យយ៉ាងពេញលេញ។ 

គេមិនអាចចម្លងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសណា យកមកដាក់ឱ្យអនុវត្តនៅប្រទេសមួយបាននោះទេ ហើយការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពុំចាំបាច់ទាមទារឱ្យទាល់តែមានការគាំទ្រពីប្រទេសប្រជាធិបតេយ្យផ្សេងទៀត ទើបជាប្រជាធិបតេយ្យពេញលេញនោះឡើយ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post