header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងសោកសៅមួយក្រោយពីវេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង មួយរូបបានលាចាកលោកទាំងក្មេង ភ្លាមៗចោលភរិយា និងកូន ជាទីស្រលាញ់ ជាពិសេសចោលក្មេងៗ និងទារកដែលត្រូវការលោកព្យាបាលជាច្រើននាក់ទៀត។ នេះបើយោងតាមការឲ្យដឹងពីក្រុមអ្នកសម្រួលផ្លូវរថយន្តស-ង្គ្រោះប-ន្ទាន់នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិតដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ម៉ត់ចត់ នឹងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកវេជ្ជបណ្ឌិតក៏ប៉ុន្តែនៅវេលានេះ ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ នឹង ទារកទាំងអស់គ្នាហើយ លារៀងរហូត ។ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណៈភាពកាលពីវេលាទាបភ្លឺ នៅថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2022 នេះ ដោយជំ-ងឺគាំ-ងបេះដូងទាំងវ័យក្មេង ចោលភរិយា និងកូន ជាទីស្រលាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតមួយរូបដែលបានព្យាបាលជំងឺដល់ក្មេងក្មេង និងទារកដែលចូលមកសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានជាសះស្បើយពីជំងឺជាច្រើន ដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលក្មេងៗនិងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត្យគឺជាមិត្តភក្កិដ៏ល្អប្ដីដ៏ល្អដ៏ស្លូតបូតម្នាក់ដែលដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គលនិងស្នាមញញឹម ។ ប៉ុន្តែស្នាមញញឹមរបស់គ្រួសារមួយនេះត្រូវបានញញឹមប្រកបដោយទឹកភ្នែកដោយអួលអាក់ជាទីបំផុត ។ ការចាកចេញរបស់លោកវេជ្ជបណ្ឌិតគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក៏ដូចជាវិស័យសុខាភិបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងខ្ញុំជាគណៈគ្រប់គ្រងនៃ ក្រុមអ្នកសម្រួលផ្លូវរថយន្តស-ង្គ្រោះប-ន្ទាន់នៅកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ហើយពួកយើងទាំងអស់គ្នានឹងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត ។ សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post