
សង្គម
កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី៣ហើយ ក្នុងមួយវគ្គៗមានបេក្ខជនចូលមកប្រឡងសុទ្ធតែមានសមត្ថភាព និងទេពកោសល្យប្លែកអស្ចារ្យរៀងៗខ្លួន ដែលធ្វើឱ្យបរិយាកាសកាន់តែមានមានភាពសប្បាយរីករាយ និងគួរឱ្យចង់ទស្សនា។
បេក្ខជនដំបូងគេក្នុងកម្មវិធីយប់ថ្ងៃម្សិលមិញនេះ អ៊ាន ប៊ុនហេង មកពីខេត្តកំពង់ស្ពឺ ជាមន្ត្រីនគរបាល នៅនាយកដ្ឋានអង្គរក្សទៀតផង មុននឹងបកស្រាយបទចម្រៀងឆ្លៀតបញ្ចេញនូវទេពកោសល្យរបស់ខ្លួនដែលធ្លាប់ធ្វើជាមេក្រុម មកបង្ហាត់គណៈកម្មការទៀតផង។
ប៊ុនហេងបានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា «នឹកសង្សារចាស់» មកធ្វើការបកស្រាយប្រឡងរហូតធ្វើឱ្យគណៈកម្មការស្រែកប្រាប់ដំណាលគ្នាថា Yes ទទួលសន្លឹកមាស រួចបន្តទៅវគ្គក្រោយទៀតហើយ។ សូមទស្សនាវីដេអូខាងក្រោមនេះ ៖