
បរទេស
(ហុងកុង) នៅពេលដែលស្ត្រីម្នាក់បាននាំកូនប្រុសអាយុ 5 ឆ្នាំរបស់នាងទៅលេងហាង KKplus ដែលមានតាំងបង្ហាញរបស់ក្មេងលេងគ្រប់ប្រភេទ ដែលកូនរបស់គាត់បានធ្វើឱ្យដួលតុក្កតាចម្លាក់ Telly Tubby ដ៏ធំមួយដោយចៃដន្យ ដែលមានតម្លៃ 52,800ដុល្លារហុងកុង បណ្តាលឱ្យវាបែកជាបំណែកៗ។
តាមរយៈវីដេអូ កុមារនោះបានទៅលេងក្បែរនោះ ហើយព្យាយាមផ្អៀងទៅនឹងរូបចម្លាក់ ប៉ុន្តែគាត់មិននឹកស្មានថាវានឹងធ្លាក់ចុះមកនោះទេ ទោះបីជាក្មេងនោះបានលើកដៃរបស់គាត់ភ្លាមៗដើម្បីទប់រូបចម្លាក់មិនឱ្យធ្លាក់ចុះក៏ដោយ វាយឺតពេលហើយ។
ដោយស្ត្រីជាម្ដាយត្រូវបានចំណាយលើការខូចខាតប្រហែល ៣៣ ៦០០ ដុល្លារហុងកុង ប្រហែលជាជាង៤ពាន់ដុល្លារអាមេរិច តម្លៃក្រោយពីបញ្ចុះរួច។យ៉ាងណា អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានរិះ.គន់ហាងផងដែរ ដោយមិនបានបង្ហាញសារព្រ-មាននៅមុខរូបចម្លាក់នេះ។
បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយនៅលើបណ្តាញសង្គម ឪពុករបស់ក្មេងបានសោកស្ដាយជាខ្លាំងចំពោះរឿងនេះ ខណៈដែលគាត់យល់ថាហាងគួរតែមានវិធានការប្រុងប្រយ័ត្នដើម្បីការពារអ្នកទិញទំនិញមិនឱ្យដើរជិតរូបចម្លាក់ថ្លៃៗ។
យ៉ាងណាមេ-ធា-វីក្នុងស្រុកម្នាក់បាននិយាយថា ឪពុកម្តាយគួរតែទាមទារឱ្យហាងសងសំណងមួយផ្នែកវិញ ព្រោះកុមារអាយុក្រោម១០ឆ្នាំនឹងមិនទទួលខុសត្រូវក្នុងសំណុំរឿងរដ្ឋប្បវេណីឡើយ។ ហាងគួរតែទិញការធានារ៉ាប់រងភាគីទីបីដែលពាក់ព័ន្ធ ដើម្បីរ៉ាប់រងរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ។