សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ ៖ ស្ត្រីម្នាក់បានប្រើអំ.ពើហិ.ង្សាលើក្មេងស្រីម្នាក់បណ្ដាលឱ្យរ.ងរ.បួ.សធ្ង.ន់ធ្ង.រ ដែលបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយ អស់រយៈពេលជាង១ឆ្នាំមកហើយ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យប្រ.ឆាំងការជួ.ញដូរមនុស្ស និងការពារអនីតិជនធ្វើការឃា.ត់ខ្លួនបានហើយ។
ប្រតិបត្តិការនេះត្រូវបានសមត្ថកិច្ចចម្រុះស្រា.វជ្រា.វឃា.ត់ខ្លួនស្រ្តីសង្ស័យខាងលើនេះនៅចំណុចមុខផ្ទះស្ថិតនៅ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី វេលាម៉ោងប្រហែល ២៣ និង៣០នាទីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
នគរបាលបានឲ្យដឹងថា ស្រ្តីស.ង្ស័.យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែក ក្មេ.ងស្រី.រ.ង.គ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អា.យុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជ.នស.ង្ស័.យឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីស.ង្ស័.យមាន ឈ្មោះ ធីតា បានប្រើដៃវា.យលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវា.យលើក្មេងស្រីរ.ងគ្រោះបណ្ដាលឲ្យរ.បួ.សធ្ង.ន់ធ្ង.រ។
បច្ចុប្បន្ន ក្មេងស្រីរ.ងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរ.ងគ្រោះទៅព្យា.បា.ល.នៅម.ន្ទីរពេ.ទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែ.ទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។ ចំណែកស្រ្តីជនសង្ស័យ បានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕