header ads

Sponsor

យោងតាមការចុះផ្សាយនៅលើផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចលើផ្លូវ៤០២ កែង១៨៣ហ្សឹត ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលបង្កឡើងដោយរថយន្តម៉ាក ព្រូស ពណ៌កណ្តុរប្រមេះ មិនស្គាល់ផ្លាកលេខ បើកបរតាមបណ្ដោយផ្លូវ៤០២ ជិះអែបខាងធ្វេងទៅបុកអ្នកថ្មើរជើងដើរហាត់ប្រាណម្នាក់ ភេទប្រុស អាយុប្រហែល៦០ឆ្នាំជាង ហើយរថយន្តនោះបានបើកគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវអ្នកបេីកបរដែលបុកជនរងគ្រោះកំពុងដេីរហាត់ប្រាណបង្កឲ្យគ្រោះថ្នាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post