header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុយ យ៉ាឡេង ដែលជាចាងហ្វាងផលិតកម្ម កថាជ័យភាពយន្ត បានលើកឡើងសារមួយថា ស៊ូលើកដៃសំពះស្នើសុំប្រជាជនខ្ញុំឱ្យមកមើលភាពយន្តខ្លួន ហើយដើម្បីឱ្យគេទទួលបានផលល្អ មិនថោកទាបទេ។  ដោយលោកបានបញ្ជាក់ឱ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំជាផលិតករសុំទាន ខ្ញុំស៊ូលើកដៃសំពះស្នើសុំប្រជាជនខ្ញុំឱ្យមកមើល ភាពយន្តមួយដែលគាត់មើលហើយគាត់ទទួលបាន គុណតម្លៃសម្រាប់ជីវិតខ្លួន កូនអើយបើកើតជាមនុស្សហើយកូនត្រូវចេះធ្វើអំពើ ល្អចេះជួយសង្គមជាតិខ្លួន កុំគិតតែសុខខ្លួនឯង កូនត្រូវក្លាយជាទំពាំងស្នងឬស្សីកូនត្រូវក្លាយជាយុវវ័យដែល ខ្លាំងតពីដូនតា ការលើកដៃសំពះដល់ប្រជាជនខ្លួន ដើម្បីឱ្យគេទទួលបានផលល្អ មិនថោកទាបទេ ណាកូន»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង«គ្រោះជីវិតកូវីដ-១៩» នេះបង្ហាញឈុតឆាកជាច្រើន ដែលប្រជាជនកម្ពុជាបានហែលឆ្លងក្នុងវិបត្តិកូវីដ-១៩។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ស្ថិតក្នុងពេលដែលសេដ្ឋកិច្ចគ្រួសារកំពុងតែធ្លាក់ដុនដាប ព្រោះតែជំ.ងឺកូ.វីដ-១៩ទៅហើយ មានអ្នកខ្លះត្រូវជួបជនបោកប្រាស់បន្ថែមទៀត រហូតធ្វើឱ្យគេទាល់គំនិត ហើយគិតខ្លី។ ផលិតកររូបនេះចង់ឱ្យអ្នករកស៊ីតាមអនឡាញ និងអ្នកលក់អចលនទ្រព្យ មកមើលរឿងនេះ។ រឿងនេះខ្ញុំស្រង់ចេញពីជីវិតពិត ដែលបានកើតមានក្នុងសង្គមយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាកន្លងមកបន្ទាប់ពីភាពយន្តចាក់បញ្ចាំងមានការស្ងប់ស្ងាត់ តែមានអ្នកទស្សនាវិញដោយសារតែ អ្នកប្រកបរបរអនឡាញក្រុមម៉ែរួយ និងក្រុមសិល្បៈ ផ្កាយច័ន្ទ ក៏ដូចជា លោកឧកញ្ញ៉ា ឃុនថាវង្ស ផងផាន់ & លោកជំទាវ ម៉ន ដានី ដែលបានឧបត្ថម្ភដល់ក្រុមការងារ KP Morn Dany បានមកទស្សនាភាពយន្តមួយនេះ ។ លោកសង្ឃឹមថាមានបងប្អូនយើងជាច្រើននាក់ទៀតមិនបានមកទស្សនាអញ្ជើញមកគាំទ្រ ទស្សនាទាំងអស់គ្នាផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post