header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង មួយរូបបានលាចាកលោកទាំងក្មេង ភ្លាមៗចោលភរិយា និងកូន ជាទីស្រលាញ់ ជាពិសេសចោលក្មេងៗ និងទារកដែលត្រូវការលោកព្យាបាលជាច្រើននាក់ទៀត ធ្វើឱ្យមហាជនជាច្រើនបានសម្ដែងការសោកស្ដាយចំពោះការលាគ្មានថ្ងៃត្រឡប់របស់លោក ដោយសារជំ.ងឺគាំ.ងបេះ.ដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលពិបាកក្នុងការទទួលយកនោះគឺភរិយាជាទីស្រលាញ់របស់លោកតែម្ដង ដែលមានប្រវត្តិតស៊ូកម្សត់កម្រជាមួយគ្នាកន្លងមក និងធ្លាប់តែថ្នាក់ថ្នម មើលថែមិនឱ្យទាស់ចិត្តម្ដងណានោះ តែបែរជាត្រូវលោកលាទាំងបែបនេះ ហើយទោះបីជាប្ដូរបាន ក៏ភរិយាម្នាក់នេះហា៊នយកជីវិតមកប្ដូរយកបងមកវិញ ព្រោះអូនរស់ក៏គ្មានបេះដូង តែអូននៅដើម្បីកូនយើងទាំង២។ ជាមួយគ្នានេះភរិយារបស់លោកក៏បានថ្លែងសារមួយរៀបរាប់រឿងដ៏កម្សត់ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបនេះគឺអូនថតឱ្យបងចុងក្រោយ ប្ដីអូនល្អលើសហើយដឹងទេ 6ឆ្នាំ3ខែហើយដែលយើងរៀបការ បងមិនដែលទៅណាចោលអូនបាត់មួយយប់ទេ ទោះត្រូវថ្ងៃបងយាមពេទ្យក៏រត់មកផ្ទះជួយបិទទ្វារឱ្យប្រពន្ធហើយទៅយាមវិញ ប្រពន្ធឈរលក់យូរមិនបានរត់ទៅជួយជំនួសឱ្យអូនអង្គុយមិនឱ្យឈរយូរទេខ្លាចឈឺជើង 6ឆ្នាំអូនមិនដែលហត់ចិត្តសោះ បងថ្មមផ្លូវចិត្ត និងកាយប្រពន្ធណាស់ មកពីធ្វើការហត់យ៉ាងណាក៏រត់ថើបកូនសិនដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតបងហត់នឿយណាស់ យើងតស៊ូមួយគ្នាតាំងពីញាំមីមួយកញ្ចប់2នាក់ យើងអត់ណាស់កាល 2017 អូនយំបងជូតទឹកភ្នែកអូនហើយសុំទោសអូនថា នាំអូនមកពិបាកជាមួយតែអូនពេញចិត្ត អូនសុខចិត្តគ្រប់យ៉ាងអោយតែបានក្បែរបង បងចាំទេកាលយើងមានកូនទីមួយបងសប្បាយចិត្ត និងកូនមុខដូចបង100% បងប្រាប់អូនថាបងនឹងធ្វើឱ្យអូនមានក្ដីសុខទោះបងគ្មានសម្ភារៈនិយមក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងដឹងទេប្រពន្ធបងពេលនេះមានអារម្មណ៏យ៉ាងណាពេលបងទៅមិនលា មិនបំពេញសន្យា មិនមើលមុខអូន និងកូន អូនដឹងថាបងធ្វើការរាល់ថ្ងៃលើសកម្លាំង ឈឺមិនប្រាប់អូនខ្លាចអូនបារម្មណ៏ ប្ដីដឹងទេការចាកចេញនេះប្រពន្ធបងជិតឆ្គួតហើយ ប្ដីអូនសង្ហារណាស់ ចំណេះដឹងខ្ពង់ខ្ពស់ មានចរិតស្លូតបូត ស្មោះត្រង់ណាស់ 5ថ្ងៃហើយដែលបងទុកអូនឱ្យគេងគ្មានបង អូននឹកបងចង់ឱបបងឱ្យពេញដៃដូចមុន ចង់អោយបងកាន់ដៃអូនពេលគេង អូនស្រលាញ់ប្ដីណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូននឹងរក្សាការស្រលាញ់ប្ដីក្នុងបេះដូងអូនអស់មួយជីវិត នាទីចុងក្រោយបងមានត្រឹមរូបថត អូននឹងសន្យាថាមើលកូនយើងទាំង2ឱ្យល្អបំផុត សូមប្ដីទៅកាន់សុគតិភព សូមជាតិក្រោយកុំអាយុខ្លីចឹងទៀតណាបង សូមអោយបងល្អគ្រប់យ៉ាងដូចជាតិនេះហើយកុំស្គាល់ពាក្យថាហត់នឿយ អាយុវែងដល់ចាស់កោងខ្នង លាហើយមនុស្សល្អរបស់អូនអើយ អូនដឹងថាបងបារម្មណ៏រឿងអូនឈឺជើងតែបងកុំបារម្មណ៏អីពេលអូនឈឺ អូននឹងទៅពេទ្យខ្លួនឯងបងដឹងហើយថាប្រពន្ធបងខ្លាំងគ្រប់យ៉ាង អូននឹងដើរទៅរួចអូនសន្យាណាប្ដីសំលាញ់ចិត្ត thy samedy

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post