header ads

Sponsor

ក្រសួងមហាផ្ទៃ បានស្នើដល់គណបក្សភ្លើងទៀន ពិនិត្យមើលឡើងវិញ ចំពោះការតែងតាំងលោក សុន​ ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន ដោយការតែងតាំងនោះផ្ទុយនឹងប្រការ ២០ និងប្រការ ៣៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២នេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្ដីសម្រេចដូចចុះយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ ២០ និងប្រការ ៣៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្ដីពី គណបក្សនយោបាយ។

ដូច្នេះ ក្រសួងមហាផ្ទៃ ស្នើឲ្យគណបក្សភ្លើងទៀន ត្រូវពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខិន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពី គណបក្សនយោបាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post