header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រមត៌កវប្បធម៌មួយនេះក៏ដោយ ក៏ប៉ុន្ដែមានយុវជនម្នាក់ រស់នៅក្នុងតំបន់អង្គរ នៃខេត្ដសៀមរាប បានសុខចិត្ដរៀនជំនាញជាងដែកផលិតសាស្ដ្រវុធបុរាណ ដើម្បីបន្ដវេនពីជីរបស់គាត់។

នៅកន្លែងសិប្បកម្មរបស់យុវជន ឈ្មោះ រុន នពាន់ គឺមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនប្រភេទ ដែលគាត់បានផលិតចេញពីលោហ: និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំ និងក្បួនខ្នាតរបស់ខ្មែរបុរាណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនរូបនោះ បានឱ្យដឹងថា មុខរបរផលិតគ្រឿងសស្ត្រាវុធនេះ គឺគាត់បានរៀនសូត្រពីជីតា តាំងពីកុមារភាព ហើយមុខរបរនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់ល្អប្រសើរឡើយ ខណ:ដែលការជួយគាំទ្រ និងបញ្ជាទិញពីអតិថិជនក៏កាន់តែមានតិចតួចទៅៗ ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន ឧបករណ៍ប្រើប្រាស់ផ្សេងៗក៏កាន់តែទំនើប។ ប៉ុន្តែទោះបីជាយ៉ាងណាលោក នៅតែខំប្រឹងបន្តមុខរបរផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរតទៅទៀត ដោយសារតែទឹកចិត្តស្រឡាញ់ និងចង់ថែរក្សាមត៌កវប្បធម៌ដ៏យូរលង់របស់ខ្មែរ កុំឱ្យបាត់បង់។ លោក រុន នពាន់ មានប្រសាសន៍ទៀតថាជាច្រើនជំនាន់មកហើយពូជពង្សរបស់លោកគឺជាអ្នកផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរ ហេតុដូច្នេះបើទោះបីជាបច្ចុប្បន្នក្រុមគ្រួសារលោកភាគច្រើនមិនមានអ្នករៀនជំនាញនេះតទៅទៀតក៏ដោយ ក៏រូបលោកនៅតែបន្តវេនធ្វើជំនាញនេះ ពីព្រោះវាគឺជាញើសឈាមរបស់ជីតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីតារបស់យុវជន រុន នពាន់ គឺលោកតានូ លាត ដែលអ្នកភូមិជាច្រើនគោរព និងទទួលស្គាល់ថាជាជាងដែកយ៉ាងចំណាន ចេះផលិតសម្ភារ: និងគ្រឿងសាស្ត្រាវុធបុរាណខ្មែរជាច្រើនប្រភេទធ្វើពីលោហ: ( ដែក) ក៏ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយដោយសារវ័យចាស់ជរា។ កូនៗរបស់លោកតានូ លាត មានចំនួន ៨នាក់ គឺគ្មាននរណាម្នាក់បានរៀនជំនាញជាងដែកនេះទេ។លោកបានបន្ដថា ការផលិតអាវុធបុរាណខ្មែរបន្តពីឪពុកទេ គឺមានតែយុវជនរុន នពាន់ ដែលជាចៅប្រុសម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តរៀនជំនាញនេះ ដើម្បីបន្តវេនពីជីតា។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនាញជាងដែកផលិតជាសម្ភារ: ប្រើប្រាស់ និងគ្រឿងសាស្ត្រាវុធខ្មែរបុរាណនេះ គឺជាការងារដែលនឿយហត់ ដែលទាមទារឱ្យមានកម្លាំងខ្លាំង និងកាយសម្បទារឹងមាំ ទើបអាចធ្វើទៅកើត ពីព្រោះរាល់ការដំដែក គឺត្រូវប្រើកម្លាំងលើកញញួរធ្ងន់ៗដើម្បីដំដែករឹង។ កាលណាកម្លាំងមិនដល់ គឺមិនអាចធ្វើការងារនោះបានឡើយ។ យុវជន រុន នពាន់ យល់ថាបើទោះបីជាមុខរបរជាងដែកផលិតអាវុធបុរាណនេះ លំបាកប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែតស៊ូ ដោយសារតែរូបលោកស្រឡាញ់ហើយឈាមរបស់ជីតាលោកគឺជាជាងគ្រប់ជំនាន់ បើបណ្ដោយឱ្យបាត់បង់កេរ្តិ៍មត៌ករបស់ជីតាដែលមានតាំងពីយូរមកហើយនោះ គឺគ្រួសាររបស់គាត់ហាក់បាត់បង់អ្វីៗទាំងអស់ដែរ៕ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!! 

ប្រភព ៖មន្ទីរព័ត៌មានខេត្តសៀមរាប

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post