
សង្គម
ភ្នំពេញ ៖ កាលពីពេលថ្មីនេះ ក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ គង់ ណៃ បានបញ្ជូនលោកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាថ្មីម្តងទៀតនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) បន្ទាប់ពីអាការៈជំ.ងឺចាស់របស់លោកនៅមិនទាន់មានសញ្ញាធូរស្បើយ និងរើឡើងវិញ ខណៈពេលដែលលោកក៏ធ្លាប់មកសម្រាកព្យាបាលម្តងរួចមកហើយនៅក្នុងមន្ទីរពេទ្យមួយនាឯស្រុកកំណើតកាលពីពេលថ្មីៗនេះ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលត្រូវបញ្ជូលមកព្យាលបាលនេះគឺដោយសារតែជំ.ងឺចាស់របស់លោកមានដូចជា ជំ.ងឺលើ.សឈា.ម ឡើងជាតិស្ករ និងសួត ខណៈពេលជំ.ងឺទាំងអស់នេះ បានយាយីរូបលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ យ៉ាងណាបើតាមកូនប្រុសរបស់លោក បានឱ្យដឹងនៅថ្ងៃទី ២៨ ខែឧសភានេះថា ស្ថានភាពលោកឪពុករបស់ខ្លួនបានធូរស្រាលច្រើនជាងមុនវិញហើយ។
ជាមួយគ្នានេះដែរកូនប្រុស ព្រឹទ្ធាចារ្យ គង់ ណៃ គឺលោកគង់ បូរ៉ាន់ បានថ្លែងអំណរគុណដល់សប្បុរសដែលបានជួយឧបត្ថម្ភថវិកាដើម្បីជួយសម្រួលក្នុងការព្យាបាលជំ.ងឺប្រចាំកាយលោកឪពុកផងដែរ ហើយលើសពីនេះទៀតក៏បាន ក៏អរគុណដល់លោក គង់ ញ៉ែ និងប្អូន នួ សំណាងដែលបានមកសួរសុខទុក្ខលោកឪពុក ព្រមទាំងនាំយកចាបុីមកច្រៀងឱ្យគាត់ស្តាប់ដល់ពន្ទីពេទ្យទៀត ។