header ads

Sponsor

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវផ្លូវលំ ចំនួន ១ខ្សែរ ប្រវែង ២៥៥០ម៉ែត្រ ចូលទៅកាន់ភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងបន្តប្រកាសបើកការដ្ឋានសាងសង់ផ្លូវ ១ខ្សែរ ប្រវែង ២៧០០ម៉ែត្រ បន្ថែមទៀត នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ឯកឧត្តមឧត្តមសេនីយ៍ឯក យិន ចន្ទ័ធួន បានមានប្រសាសន៍ថា:  ដោយមានការសំណូមពរពី ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ប្រជាពលរដ្ឋរស់នៅក្នុង ភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង និង ដោយអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន, នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចាន្នី បានបញ្ហាឲ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវចុះមកសម្ភោធផ្លូវមួយខ្សែស្ថិតនៅក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត និងប្រកាសបើកការដ្ឋានជួសជុលផ្លូវលំ ចំនួន១ ខ្សែរបន្ថែមទៀត ដែលមានការខូចខាតទាំងស្រុង ប្រវែង ២,៧០០ម៉ែត្រ ស្ថិតនៅភូមិថ្លុក ព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ឯកឧត្តមឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន  បានថ្លែងផ្តាំផ្ញើ និងសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាជួយថែទាំឲ្យបានល្អប្រើ ប្រាស់បានយូរអង្វែង ព្រោះនេះជាផលប្រយោជន៍រួម របស់បងប្អូនទាំងអស់គ្នា។

ជាមួយគ្នានោះដែរ លោកអភិបាលក្រុងបាវិត និងលោកអភិបាលស្រុកស្វាយទាប ខេត្តស្វាយរៀង ក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន, នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី ព្រមទាំងក្រុមគ្រួសារបានជួសជុលនិងស្ថាបនាផ្លូវចំនួន ២ ខ្សែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្រុងបាវិត និងស្រុកស្វាយទាប និងសូមជូនពរមានសុខភាពល្អ និងទទួលបាន នូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

នៅឪកាសនោះលោក កុយ សារ៉េន និងភរិយាដែលជាសប្បុរសជនបានឧបត្ថម្ភថវិកាចំនួន ២,៨០០,០០០រៀល ហើយនឹងថ្មម៉ិចចំនួន២ឡានបន្ថែមទៀត ក្នុងការជុសជុលផ្លូវនៅស្ថិតនៅឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post