
សង្គម
ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយប្រមាណ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។
យ៉ាងណានៅថ្ងៃអាទិត្យទី ២៩ ខែឧសភា នេះ តារាសម្ដែង អ្នកនាងសារាយ សក្ខិណា និងតារាជាច្រើនទៀត ដូចជាលោកប៉ែន ចំរ៉ុង លោកតាន់ គីមសួរ ... បានអញ្ជើញទៅលេងនៅទីនេះ ដើម្បីបញ្ជាក់ប្រាប់បងប្អូនថា សួនភ្នំតាម៉ៅនៅដំណើរការធម្មតាទេ ហើយមានសត្វជាច្រើនដើម្បីឱ្យទស្សនា។ អ្នកនាងបានបញ្ជាក់ឱ្យដឹងថា៖
«អ្នកណាថាសួនសត្វភ្នំតាម៉ៅជិតបិទ? 🗣 អ្នកណាថានៅភ្នំតាម៉ៅគ្មានសត្វមើលទេ?🗣 ខ្ញុំនឹងមិត្តភក្កិនឹងបងៗទើបតែទៅលេងពីម្សិលមិញឃើញថាសួនសត្វភ្នំតាម៉ៅស្អាតជាងមុនហើយក៏មានសត្វច្រើនជាងមុនដែរ.❤️ ដូច្នេះកុំភ្លេចណាចុងសប្តាហ៍នាំកូនកូននឹងគ្រួសារទៅលេងសួនសត្វភ្នំតាម៉ៅទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍សប្បាយរីករាយ☺️☺️. ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាបុរសជាជនជាតិគេម្នាក់ដែលថតរូបជាមួយខ្ញុំគាត់ឈ្មោះ ( Nick ) គាត់គឺជាអ្នកស្រឡាញ់សត្វហើយគាត់បានថែរក្សាសត្វព្រៃនៅភ្នំតាម៉ៅនេះជាង 20 ឆ្នាំហើយ thank you so much Nick for your beautiful heart and love my Country»