
សង្គម
មាន សូនីតា ជាតារាស្រីមួយរូប ដែលមានជីវិតហាយសូ ហ៊ឺហាមិនធម្មតា ជាមួយនឹងការនិយមលេងខ្លួនតាមបែបសម័យថ្មី ឯករាជ្យ និងអភិជនធ្វើឱ្យអ្នកគាំទ្រស្ទើរតែឈ្លក់វង្វេងតាមដានហើយ ដោយសារតែរាល់ដំណើរកម្សាន្តរបស់នាងម្ដងៗ គឺសប្បាយ ថ្មីប្លែកជានិច្ច។
កាលពីពេលថ្មីៗនេះ មាន សូនីតា បានធ្វើហោះទៅដល់ទឹកដីកោះ ម៉ាឌីវ ដែលជាកោះដ៏ល្បីល្បាញ និងជាកន្លែងទេសចរណ៍ដែលមានទេសភាពធម្មជាតិស្រស់ស្អាត ហើយជាមួយនឹងគ្នានេះនាងបានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងតែម្ដង ខណៈដែលនាងស្លៀកឈុតប៊គីនីនោះ តែស្របពេលនាងស្លៀកស៊ិ.ចស៊ីលេងទឹកបែបនេះ ក៏មានអ្នករិះ.គន់លើឈុតរបស់នាងផងដែរ។
យ៉ាងណាចំពោះការឆ្លើយតបទៅអ្នករិះ.គន់វិញ នាងមិនបានលើកឡើងអ្វីច្រើនទេ តែត្រឹមតែកាត់តសំពត់ និងហូលបែបខ្មែរ ដើម្បីបិទបាំងឈុតប៊ីគីនីរបស់នាងប៉ុណ្ណោះ និងនិយាយបែបនេះទៀតថា “បងៗ …. ជួយប្រាប់ផង មួយណាម៉ាយឡើបជួយ share ទុកទ្រីបក្រោយផង” ៕