
សង្គម
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានមកដល់ Judge Audition សប្ដាហ៍ទី៤ កាលពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដែលមានការចូលរួមពីបេក្ខជនជាច្រេីនរូបសុទ្ធសឹងតែមានសមត្ថភាពក្នុងការច្រៀងបានយ៉ាងពីរោះ ព្រមទាំងកំប្លែងញ៉ាំងកម្មវិធីឱ្យកាន់តែរីករាយ។
មិនខុសពីសប្ដាហ៍រាល់ដងឡើយ សប្ដាហ៍នេះមានបេក្ខជនសង្ហារមួយរូបឈ្មោះ សុឹម ច័ន្ទពន្លឺ អាយុ ២៩ឆ្នាំ ដែលជាគ្រូពេទ្យបម្រើការងារគ្លីនិកឯកជនមួយកន្លែង បានលេីកយកបទចម្រៀង «HALO» មកធ្វើការបកស្រាយរហូតធ្វើឲ្យគណៈកម្មការមានការពេញចិត្តជាខ្លាំង ហើយជាពិសេសនោះគឺគណៈកម្មការ សុខ ស៊ីឡាលីនតែម្ដង។តោះទៅទស្សនាទាំងអស់គ្នាថាបេក្ខជនរូបនេះធ្វើឱ្យបរិយាកាសសប្បាយប៉ុណ្ណា៖