
សង្គម
ទាក់ទងនឹងរឿងឧកញ៉ា លាន អាហ្វ្រីលគីនីន ដែលកាលពីពេលថ្មីៗកំពុងល្បីពេញបណ្ដាញសង្គម ក្រោយពីមានបុរសម្នាក់ប្រកាសឱ្យឧកញ៉ារូបនេះ ចូ.លខ្លួ.នដោះស្រា.យបំណុ.លចំ.នួនជា.ង៣ម៉ឺ.នដុល្លារជាបន្ទាន់ ព្រោះគេចវេសច្រើនលើកមកហើយនោះ មិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងមានជាច្រើនអ្នកផ្សេងទៀតលើកឡើងស្រដៀងគ្នានេះដែរ។
យ៉ាងណារឿងនេះត្រូវបានដោះស្រាយហើយ ក្រោយពីអនាគតភរិយាបានចេញមកដោះស្រាយបំណុលជំនួស ដែលសរុបមានដល់ទៅ២២ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់ពីអាខោនហ្វេបុកឈ្មោះ យូ លីណា ដោយបានលើកឡើងបញ្ជាក់ថា៖
«បេីជ្រុលជាសង្គមដឹងហេីយ ចឹងខ្ញុំចែករំលែក ពីការដោះស្រាយបំណុល របស់អានាគតស្វាមីនាងខ្ញុំ ទូទាត់សងសាច់ប្រាក់ 22មុឺន$រួចជាស្រេច បំណុលផ្សេងៗស្វាមីនាងខ្ញុំសូមពេលដោះស្រាយបញ្ចប់បំណុលផ្សេង នៅពេលខាងមុខនេះ អរគុណ»
ក្រោយពីការលើកឡើងខាងលើនេះ លាន អាហ្វ្រីលគីនីន បានចែករំលែកផ្ទាល់ផងដែរថា៖ «អរគុណ..បេះដូង 💕💓🙏 🙏អរគុណបងប្អូនដែលមានការយោគយល់អធ្យាស្រ័យកន្លងមក ខ្ញុំនិងឧត្តម ភរិយាយអនាគតសូមអរគុណ»