
សង្គម
ភ្នំពេញ ៖នារីស្រស់ស្អាតម្នាក់បេីករថយន្ដម៉ាក លុចស៊ីស NX 200t ពាក់ផ្លា.កលេខ ភ្នំពេញ 2BG-8091 បេីកបរក្នុងល្បឿ.នលឿ.នក៏ជ្រុលទៅបុករថយន្ដសេរីទំនើប ម៉ាក លុចស៊ីស LX 570 ដែលឈប់ចោល ពីក្រោយពេលទំហឹង បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបើករថយន្ត NX 200t ជានារីជនជាតិចិន ទើបនឹងជួលរថយន្តខាងលើនេះ កាលពីល្ងាច ប្រមាណទើបនឹង៥ម៉ោងប៉ុណ្ណោះ បានបើកទៅបុ.កជាមួយរថយន្ត LX570 ដែលត្រូវគេស្គាល់ថាជារបស់តារាសម្តែងលោក ដាវុធ ដែលឈប់នៅលើផ្លូវខាងលើនេះ។
យ៉ាងណាក្រោយកើតហេតុភាគីទាំងសងខាងបានសម្រេសសម្រួលគ្នាដោះស្រាយបញ្ចប់នៅហ្នឹងកន្លែងដោយមិនរំខានសមត្ថកិច្ចឡើយ។