
សង្គម
លោក យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra បានសម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការក្រោយរួមរស់ក្នុងទ្រនំមួយនេះជាង៣ឆ្នាំកន្លងទៅ។
ទន្ទឹមនឹងការចាកចេញនេះ លោកក៏បានប្រឡូកក្នុងវិស័យផលិតផលថែរក្សាសម្រស់វិញ ដោយកាលពីល្ងាចថ្ងៃចន្ទ ទី៣០ ខែឧសភានេះ លោក យឹម តាស្រង់ បានទទួលដំណែងថ្មី ដោយជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុន EEw9 និងនាយកប្រតិបត្តិក្រុមហ៊ុនទៀតផង ដែលក្រុមហ៊ុននេះនាំចូលផលិតផលពីប្រទេសកូរ៉េ។