header ads

Sponsor

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាព ចែករំលែកក្តីសោមនស្ស ដោយផលិតផល ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ ឈ្នះពានរង្វាន់មេដាយមាស (GOLD QUALITY AWARD) ព្រមគ្នា ដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ ២០២២ ក្នុងទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក។ ផលិតផលស្រាបៀរទាំងពីរនេះ ត្រូវបាន ឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបានការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ "វិទ្យាស្ថានគុណភាពអន្តរជាតិ"។

នេះគឺជាសមិទ្ធិផល ជាទីមោទនៈតាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មុតមាំរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផ្តល់អទិភាពលើកត្តាគុណភាពជាចំបង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ ទាំងនេះគឺជាហេតុផលដែលធ្វើអោយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ទទួលបានការគាំទ្រយ៉ាងច្រើន និងដណ្តើមទីផ្សារស្រាបៀរ។ លោកអគ្គនាយកនៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា “មិនមែនជាការភ្ញាក់ផ្អើលនោះទេ ពីព្រោះយើងបានប្តេជ្ញា ពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួន ដោយឈរលើគោលការណ៍ “គុណភាព សេវាកម្មល្អឯក និងសុវត្ថភាព” បូករួមនឹងសម្ភារៈបច្ចេកទេសផលិតដ៏ទំនើបពិសេស និងគ្រឿងផ្សំល្អបំផុត ទើបយើងទទួលបានសមិទ្ធិផលដ៏គាប់ប្រសើរ ថែមទាំង ដណ្តើមទីផ្សារស្រាបៀរ នៅប្រទេសកម្ពុជា យ៉ាងឆាប់រហ័ស។”

លោកមានប្រសាសន៍បន្ថែមថា “យើងសូមចែករំលែក ការអបអរសាទរ និងភាពរីករាយ នៃជោគជ័យ មួយនេះ ជាមួយប្រជាជនខ្មែរ ដើម្បីជាសក្ខីភាព ដែលធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា ឲ្យកាន់ តែមានភាពអស្ចារ្យ។ ទន្ទឹមនឹងនេះ យើងនៅតែបន្តមហិច្ឆតាក្នុងការណែនាំ ស្រាបៀរ ដែលផលិត ក្នុងស្រុក គុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ ព្រមទាំងម៉ាកយីហោស្រាបៀរល្បីៗផ្សេងៗក្នុងសកលលោក និងនាំមកនូវមោទនភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក។”

ផលិតផលស្រាបៀររបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មក គឺមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរដោយប្រើស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំង យ៉ាងយកចិត្ត ទុកដាក់បំផុតមុននឹងយកមកផលិតដើម្បីទទួលបានរសជាតិស្រាបៀរដ៏ប្រណិត។

ទាំងនេះ សុទ្ធសឹងជាការគិតគូយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបកដោយការទទួលខុសត្រូវខ្ពស់មួយ របស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញ នូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post