
សង្គម
ក្រោយពីអាជ្ញាធរសណ្ដាប់ធ្នាប់ក្រុងព្រះសីហនុបានចុះទៅណែនាំក្រុម «ស៊ុនអ៊ូខុងបាយឆា»ដែលដាក់នោះនៅលើផ្លូវសាធារណៈនោះ នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី ឈុន ដារី អភិបាលរងក្រុងបានអញ្ជើញចុះទៅដើរលេងទីនោះផ្ទាល់ ឃើញថានៅតែមានតុលើការ៉ូឡា តែបញ្ហានេះគឺមកពីភ្ញៀវទេដែលទាមទារបែបនេះ។
នេះបើតាមលោកស្រីបានបញ្ជាក់នៅលើបណ្ដាញសង្គមឱ្យដឹងថា៖
«ដឹកកូនដើរលេង ជិះកាត់មុខថាំងចេងលក់បាយឆា ចុះសួរនាំនិយាយលេងជាមួយគាត់តិច គាត់ប្រាប់ថាលក់ដាច់គួរសម គាត់ថាម្សិលមិញអាជ្ញាធរមកណែនាំឱ្យសំអាតឱ្យស្អាតក្រោយលក់ វិចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានល្អ កុំដាក់តុកៅអីលក់លើផ្លូវដើរ
គាត់ថាគាត់អនុវត្តបានតាម តែភ្ញៀវមួយចំនួនមកញាំចេះតែចង់បានឱ្យគាត់រៀបដាក់តុឱ្យញាំលើការ៉ូឡា អ៊ីចឹងទើបគាត់ចេះតាមចិត្តភ្ញៀវ ដូចនេះបងប្អូនបើស្រឡាញ់ចូលចិត្តអ៊ូខុង ថាំងចេង ប៉ាចេ បើចូលញ៉ាំកន្លែងគាត់កុំទាមទារឱ្យគាត់ដាក់តុកៅអីលើការ៉ូឡាផ្លូវសាធារណៈ។»