header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោក សុខ សំណាង ជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកស្ប៉ាញសេនធ័រ នឹងចូលរួមអមដំណើរគណៈប្រតិភូព្រឹទ្ធសភាដែលដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យនិងជាប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចុះ MOU ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល (Global life Sharing) ក្នុងការទទួលជំនួយជាសម្ភារ ជាពិសេសបរិក្ខារពេទ្យ ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារពីអង្គការអន្តរជាតិមួយនេះ។

ជំនួយជាសម្ភារដែលគិតជាទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិកនេះ គឺជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global life Sharing) ដែលមានស្នាក់ការធំនៅសាធារណរដ្ឋកូរ៉េខាងត្បូង ដោយគ្រោងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភានិងជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំង អំពើពុករលួយនៃព្រឹទ្ធសភា។

តាមគម្រោង ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា MOU រវាងប្រតិភូព្រឹទ្ធសភាកម្ពុជាដែលដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងអង្គការ Global life Sharing ដើម្បីទទួលនូវជំនួយដែលគិតជាទឹកប្រាក់ ១០ លានដុល្លារនេះ នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងប្រតិភូព្រឹទ្ធសភាកម្ពុជា ដែលអមដំណើរដោយលោក សុខ សំណាង ប្រធានក្រុមការងារសម្រួបសម្រួលនៃជំនួយនិងជាជំនួយការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ គ្រោងនឹងធ្វើដំណើរទៅចុះហត្ថលេខាទទួលជំនួយសម្ភារគិតជាទឹកប្រាក់ប្រមាណ ១០ លានដុល្លារ នៅពេលខាងមុខនោះ ព្រឹទ្ធសភាកម្ពុជា ក៏ទទួលបាននូវជំនួយជាសម្ភារនិងបរិក្ខារពេទ្យដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១ លានដុល្លាររួចហើយដែរ ដោយជំនួយនេះ បានដឹកមកដល់បរិវេណនៃព្រឹទ្ធសភាកម្ពុជាកាលពីពេលថ្មីៗនេះ ដែលគ្រោងនឹងធ្វើពិធីប្រគល់និងទទួល ជាផ្លូវការ នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ ២០២២ នៅវិមានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post