header ads

Sponsor

(ស្វាយរៀង)៖ នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន  ០៤នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក  ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។                                                             

នៅវេលាម៉ោង១៩និង៣៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ចាពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក  ស្រី វុត្ថា  មេបញ្ជាការរង ដោយមានការសម្របសម្រួលពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង  ចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរនិង ប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន នៅក្នុងលំនៅដ្ឋានម្ចាស់ផ្ទះ ឈ្មោះ  ដួង  សាវ៉េត ភេទប្រុស  អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី  ឃុំស្វាយចេក  ស្រុករំដួល ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក  ស្រី វុត្ថា  មេបញ្ជាការរង បានអោយដឹងថា: ក្នុងការបង្ក្រាបបទល្មើសនេះដែរយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ មានដូចខាងក្រោម៖
១.ឈ្មោះ ដួង  សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី  ឃុំស្វាយចេក  ស្រុករំដួល ខេត្តស្វាយរៀង។
២.ឈ្មោះ សូ  ឧត្តមរាសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃគាវ  ឃុំកំពង់ចក ស្រុករំដួល  ខេត្តស្វាយរៀង។
៣.ឈ្មោះ ប៉ុញ  សារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង  ឃុំស្វាយចេក ស្រុករំដួល  ខេត្តស្វាយរៀង។
៤.ឈ្មោះ ទី  សំអូន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង  ឃុំស្វាយចេក ស្រុករំដួល  ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក  ស្រី វុត្ថា បានបញ្ជាក់ដែរថា ចំពោះវត្ថុតាងដែលបានដកហូតរួមមាន៖
- ថ្នាំម្សៅក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ ៣៧,៦៨ ក្រាម

- ជញ្ជីងសម្រាបថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង

- ម៉ូតូចំនួន ០២គ្រឿង

- ទូរស័ព្ទដៃចំនួន ០៥គ្រឿង

- សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post