header ads

Sponsor

កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីក្រុងពាលី ដើម្បីសម្ពោធអគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) ដែលនឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ២០២២​ តទៅនេះ។ ជាមួយគ្នានោះដែរ ដើម្បីអរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ  ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំដែលជារាត្រីដ៏អស្ចារ្យនៃការជួបជុំមហាគ្រួសារ ប៉េង  ហួត គ្រុប ។ ​

ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ដ៏លំបាកក៏ពិតមែន គេសង្កេតឃើញថា ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង “ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន” ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេ និងសួនបៃតងចម្រុះពណ៌។ល។ ក្រៅពីលំនៅឋានទំនើបប្រណិតហើយនោះ  ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក (PH Euro Park) សាលសន្និបាត និងប្រារព្ធពិធីមង្គលការ  ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុន ទើបតែនឹងប្ររព្ធពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលនឹងបើកដំណើរការចាប់ពី ខែឧសភា ឆ្នាំ២០២២​ តទៅនេះផងដែរ ។ ​

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល រួមជាមួយកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ “អស់រយៈពេលជាង ២ឆ្នាំ មកនេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តឈរជើងយ៉ាងរឹងមាំទាំងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់ និងក្រៅតំបន់ ខណៈពេលដែលក្រុមហ៊ុនមួយចំនួនបានផ្អាកដំណើរការ និងកាត់បន្ថយចំនួនបុគ្គលិក ប៉ុន្តែក្រុមហ៊ុន ប៉េង ហួត គ្រុប វិញមិនបានកាត់បន្ថយបុគ្គលិកនោះទេ ដោយក្រុមហ៊ុននៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង “ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន” ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេដូចជា៖ “ផ្លូវជិះកង់ ផ្លូវរត់ប្រណាំងស្ដង់ដាអន្តរជាតិ សួនសាធារណៈក្នុងគម្រោងដែលធំជាងគេ និងក្លឹបហាត់ប្រាណលំដាប់ផ្កាយប្រាំ ។ល។” ក្រៅពីលំនៅឋានទំនើបប្រណិតហើយនោះ  ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក សាលសន្និបាត និងប្រារព្ធពិធីមង្គលការ  ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លៀងជូនបុគ្គលិកនៅក្នុងសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហលនេះ ដែលជាកម្មវិធីដំបូង ហើយក៏អាចចាត់ទុកថាជាការសម្ពោធអគារមុននឹងបើកទទួលរៀបចំកម្មវិធីជាសាធារណៈផងដែរ ។”

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ លោកឧកញ៉ា ក៏បានសំដែងនូវអំណរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ  ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ។

គួរបញ្ជាក់ផងដែរថា៖ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលជាអគារដ៏ប្រណីតលំដាប់ផ្កាយប្រាំដំបូងបង្អស់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានទទួលពានរង្វាន់ពីទីក្រុងឡុងដ៍និងមានវិសាលភាពទទួលស្វាគមន៍ភ្ញៀវរាប់ពាន់នាក់សម្រាប់ការរៀបចំកម្មវិធីសន្និសីទ កម្មវិធីតាំងពិព័រណ៍ កិច្ចប្រជុំតូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗ​ ។

អគារសាលសន្និបាតនេះគឺមានការរចនាម៉ូដតាមបែបអឺរ៉ុបទំនើប ខាងក្រៅរំលេចដោយការប្រើបច្ចេកវិទ្យាភ្លើងពណ៌យ៉ាងវិសេស រីឯផ្នែកខាងក្នុងវិញបំពាក់ទៅដោយបរិក្ខាដែលមានម៉ូឌែលចុងក្រោយគេទាំងអំពូលភ្លើង ទាំងព្រំ រួមជាមួយអេក្រង់យក្ស LED ចំនួន៥ ផងដែរ ។​ អគារសាលសន្និបាតលំដាប់ផ្កាយប្រាំនេះ គឺមានកម្ពស់ដល់ទៅ ៥ជាន់ ដោយក្នុងនោះរួមានជណ្តើរយន្ត ចំណតក្រោមដី ២ជាន់ ខណៈជាន់ទី១ មាន២ហល សម្រាប់រៀបចំកម្មវិធី និងជាន់ទី២ មានបន្ទប់សម្រាប់កិច្ចប្រជុំចំនួន៦ ។ ក្រៅពីនេះក៏រួមមានចំណតរថយន្តសរុបដល់ទៅ ១,៧០០ចំណត ព្រមទាំងចំណតម៉ូតូអាចដាក់បានរហូតដល់ជាង ១,២០០ចំណត ខណៈដែលចំណត ឧទ្ធម្ភាគចក្រ (Helicopter) មានរហូតដល់ទៅ​ចំនួន ៤ ធំៗ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post