
សង្គម
រឿងរ៉ាវរបស់ក្រុមដឹកនាំថត និងតួសម្ដែងដែលថតសម្ដែងឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ កាលពីពេលថ្មីៗមានបញ្ហាខ្លះបានកើតឡើង រហូតដល់ផ្អើលពេញបណ្ដាញសង្គមទៀតផង យ៉ាងណាក៏មានដំណោះស្រាយរួចហើយដែរ តែអ្វីដែលភ្ញាក់ផ្អើលជាថ្មីក្រោយពីលោកឧកញ៉ា សម្បត្តិនៅព្រឹកថ្ងៃទី ០៣ ខែឧសភានេះ បានចេញសារថ្មីមួយទៀត។

សារមួយនេះហាក់បញ្ជាក់ឲ្យឃើញថា រឿងរ៉ាវដែលលើកឡើងស្រដៀងទៅនឹងរឿងដែលលោកបានជួប និងដោះស្រាយកន្លងមក តែលោកគ្រាន់តែបង្ហើបឲ្យដឹងជាប្រយោលទេ ក្នុងនោះលោកបានលើកឡើងទាំងស្រុងថា៖
«បុគ្គលថោ-កទាបអាចដុតផ្ទះយើងដើម្បីយកភ្លើ-ងស្ងោរពងមាន់គេ១គ្រាប់ រឿងកើតឡើងដោយយើងមិនបានដឹងអ្វីសោះ ត្រូវបានគេយកកិត្តិយសនិងសេចក្តីថ្លៃថ្នូរមកជាន់ពន្លិច ដោយសារតែការនិយាយលេងមួយពេល វាពិតជារឿងគួរអោយឈឺចាប់ណាស់។
ខ្ញុំស្លូតពេកហើយ បន្ទាបខ្លួនពេកហើយ រហូតគេហ៊ានមើលងាយជាន់ពន្លិចដោយមិនខ្លាចក្រែងអ្វីទាល់តែសោះ ពេលខ្លះស្លូតរហូតដល់អ្នកជុំរិញខ្ញុំ ស្ទើរតែរត់ចោលខ្ញុំទៅហើយ ។ ព្យុ-ះកំ.ណា.ចមួយនេះបានបង្រៀនខ្ញុំនូវមេរៀនដ៏មានតម្លៃមហាសាល ទោះខ្ញុំរងផលប៉ះ.ពាល់ខ្លាំងបន្តិចមែន តែបានខ្ញុំឃើញអ្វីជាសំរាម អ្វីជាវត្ថុមង្គល ។
ពេលនេះព្យុះបានស្ងប់ស្ងាត់ ជាពេលដែលយើងគួររៀបចំផ្ទះឡើងវិញ អ្វីជាវត្ថុមង្គល គួរតាំងលម្អនឹងប្រើជាប្រយោជន៍ អ្វីជាសំរាមគួរតែបោរសម្អាតចេញពីផ្ទះហើយ។ ត្រូវធ្វើអ្វីៗដើម្បីមនុស្សដែលស្រលាញ់ និងគាំទ្រយើងពិតប្រាកដ។»