header ads

Sponsor

(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី២៨  ខែឧសភា  ឆ្នាំ២០២២ ឯកឧត្តម  ម៉ែន វិបុល  អភិបាលខេត្តស្វាយរៀង  និងលោកជំទាវ  បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធបណ្ណាគារ  អ័រ  ខេ  (R&K) ស្ថិតនៅភូមិមេភ្លេីង  សង្កាត់ស្វាយរៀង  ក្រុងស្វាយរៀង  នៅទល់មុខសណ្ឋាគារវ៉ៃគោ  ពិធីនេះក៏មានអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងបងប្អូនអាជីវករជាច្រើននាក់ទៀត។

បើតាមលោកស្រី លី ចាន់ធូ និងលោកស្រី កង ដួងសុវណ្ណដា ដែលជាម្ចាស់បណ្ណាគារ អ័រ  ខេ បានមានប្រសាសន៍ឲ្យដឹងថា៖ ចំពោះបណ្ណាគារ អ័រ  ខេ   រៀបចំដោយមានលក្ខណៈស្តង់ដា  មានលក់នូវសម្ភារគ្រប់ប្រភេទ ដូចជា  សម្ភារសិក្សា, សសម្ភារប្រេីប្រាស់តាមការិយាល័យ, វត្ថុអនុស្សាវរីយ៍ ផ្សេងៗ, សម្ភារៈរបស់ក្មេងលេង និងសម្ភារប្រេីប្រាស់នៅតាមគេហដ្ឋានជាច្រើនមុខទៀត។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តស្វាយរៀងរបស់យើង  អោយមានការរីកចម្រើនហើយបណ្តាគារ អ័រ  ខេ ដែលទើបសម្ពោធនាថ្ងៃនេះបានជួយសម្រួលបំពេញរាល់តម្រូវការសម្ភារៈ ការិយាល័យ សម្ភារៈសិក្សា គ្រប់ប្រភេទសំបូរបែបដែលងាយដល់សិស្សានុសិស្សសសម្រាប់ប្រើប្រាស់ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post