header ads

Sponsor

ការរចនាគឺសំខាន់ណាស់ ព្រោះវាជាអ្វីដែលទាក់ភ្នែក ហើយទទួលបានការចាប់អារម្មណ៍ដំបូងគេ ហើយរូបរាង​ខាងក្រៅនេះ អាចធ្វើឲ្យអ្នកលង់ភ្លាមៗតែម្តង។ ដូច្នេះទើបក្រុមហ៊ុនស្មាតហ្វូនមួយចំនួនព្យាយាមរុករក អភិវឌ្ឍនូវ​គំនិតច្នៃប្រឌិតថ្មី ទៅលើរូបរាងនៃស្មាតហ្វូន។ វាមិនត្រឹមតែមានសមត្ថភាពខ្លាំងនោះតែ ត្រូវមានការចនាស្រស់​ស្អាត​ផងដែរ។ ក្នុងនោះយើង សំគាល់ឃើញក្រុមហ៊ុនស្មាតហ្វូនមួយដែលផ្តោតសំខាន់លើ សមត្ថភាព ក៏ដូចជា​ការរចនាផងដែរ នោះគឺ realme។ កាលពីឆ្នាំមុន realme បានបញ្ចេញ realme 8 ស៊េរី ក្រោមគោលគំនិត «Fashion x realme» ដែលយកលំនាំពណ៌ Cyberpunk ឆ្លុះ​បញ្ចាំង​ពី​អនាគត​បែប​​​បច្ចេកវិទ្យា​ទំនើប។

ឆ្នាំនេះ realme រឹតតែខ្លាំងថែមទៀត ដោយបញ្ចេញ realme 9 ស៊េរី ជាមួយការរចនាថ្មី គឺ ការរចនាបែប​រលកខ្សាច់ 3D ប្រដេញពណ៌ (Ripple Holographic design)។ ពេលពន្លឺចាំងប៉ះ ខ្នងខាងក្រោយ realme 9 ការរចនាបែបរលកខ្សាច់ 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទំរង់ជា 3D។ ការរចនានេះ គឺជាលើកដំបូងហើយ ដែលមានបំពាក់លើស្មាតហ្វូន ធន់មធ្យមបែបនេះ មើលទៅស្អាតប្លែក​ទាក់ភ្នែកតែម្តង។ ក្រុម​ហ៊ុនស្មាតហ្វូន realme នេះមានការផ្តោត​ទៅលើ ការរចនាថ្មីប្លែកនៅលើ Number Series ដែលផ្តល់នូវគុណ​តម្លៃនៃភាពច្នៃប្រឌិត ចំពោះការអភិវឌ្ឍន៍អ្វីដែលថ្មី សម្រាប់អតិថិជន របស់ពួកគេ។

​អ្វី​ដែល​គេ​ឲ្យ​ចាប់​អារម្មណ៍ realme ​បាន​ជ្រើសរើស​ Influencer ​ចំនួន​៣ ​រូប​ក៏​ដូច​ជា​ ​​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ផ្នែក Fashion ​កំពុង​លេច​ធ្លោ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​៖ ​កញ្ញា Sarita Reth​, ​លោក Heng Visal និង​ កញ្ញា​ Harada Miki មក​ថត​រូប​បែប​ច្នៃប្រឌិត​ក្នុង​ស្ទីល​ថ្មី​បែប​ ​ធ្វើ​ឲ្យ​ស្មាតហ្វូន ​realme 9 នេះ​រំលេច​ចេញ​នូវរលកប្រដេញគ្នាយ៉ាងស្រស់ស្អាត អ្វីដែលជាសម្រស់ពិត​។​

​មាន​មតិ​ជា​ច្រើន​លើក​សរសើរ​មិន​ដាច់​ពី​មាត់ ​ពេល​ឃើញ​និង​លើក​ចាប់​កាន់​ស្មាតហ្វូន​ realme 9 ​​ជា​លើក​ដំបូង​។ ​ពួកគេ ​គិត​ថា ​​ការរចនា​រូបរាង​បែប​នេះ​ ​មើល​ទៅ​មានអារម្មណ៍អស្ចារ្យ ដោយការរួមបញ្ចូល​បច្ចេកវិទ្យា​ទំនើប និង ភាពទាន់សម័យច្នៃប្រឌិតថ្មី។​

ការរចនា​ពណ៌​ថ្មី​ខាង​លើ​នេះ​ ជាការរចនា Holographic Ripple ឈានមុខគេក្នុងឧស្សាហកម្មមួយនេះ។ វាយនភាព​របស់ realme 9 ត្រូវបានបំផុសគំនិតដោយពន្លឺពីវាលខ្សាច់។ នៅពេលដែលពន្លឺព្រះអាទិត្យចាំងលើគម្របខាងក្រោយ ពណ៌នឹងផ្លាស់ប្តូរ។ ពន្លឺ និង​ស្រមោល​ប្តូរ​នៅ​លើ​ដៃ​របស់​អ្នក​ដូច​ជា​រំញ័រ។

​រំឮក​ផង​ដែ​ថា ​ ក្រុមហ៊ុន​ស្មាតហ្វូន realme ​​មិន​ត្រឹម​តែ​ជា​​ ក្រុមហ៊ុន​នាំ​មុខ​ ​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់​បំផុត​​ ទៅ​លើការ​រចនា​រូប​រាង​ស្មាតហ្វូន​ ​ខ្លាំង​បំផុត ហើយយើងនឹងរំពឹងអ្វីៗដែលថ្មីពី realme បន្ថែមទៀត៕

https://www.facebook.com/chheanghuyleng/videos/526667582512717 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post