header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាជាតិ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត បានរៀបចំធ្វើ យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ "Girl2 Leader" ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាអនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី និងជាឯកអគ្គរាជទូតWPL។

ៅក្នុងពិធីនោះក៏មានការចូលរួមពីអ្នកតំណាងរាស្ត្រជាស្ត្រី ក្រុមប្រឹក្សាខេត្តស្ត្រី ប្រធាន-អនុ ប្រធានមន្ទីរ អង្គភាពនានា និងសិស្សានុសិស្សវិទ្យាល័យស្វាយរៀងជានារីវ័យក្មេងជាច្រើនទៀត ដែរប្រារព្ធធ្វើឡើងនៅវិទ្យាល័យស្វាយរៀង។

យុទ្ធនាការនេះក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រីនិងរៀបចំសហការដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាមជ្ឈមណ្ឌលសភាអាសុី ក្នុងគោលបំណងស្វែងរកការចូលរួមរបស់ក្មេងស្រីកាន់តែច្រើនក្នុងកិច្ចការងារនយោបាយ។
ព្រមទាំងបញ្ជ្រាបចំណេះដឹងពីតួនាទីភារកិច្ចរបស់ស្ត្រីវ័យក្មេងនៅក្នុងកិច្ចការងារសង្គម បញ្ហាប្រឈមផ្សេងៗ របស់ស្ត្រីក្នុងមុខនាទីដឹកនាំ និងរួមគ្នារកដំណោះស្រាយ។

នៅក្នុងយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំពេលនេះបានរំលេចឡើងពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមសង្គមជាតិក្នុងនោះខេត្តស្វាយរៀងមានស្ត្រីចំនួន៤ រូបក្នុងចំណោម ៥រូបដែលជាអ្នកតំណាងរាស្រ្ត។

នៅក្នុងយុទ្ធនាការក៏មានការធ្វើបទបង្ហាញរបស់វាគ្មិន ពីក្រុមអ្នកតំណាងរាស្ត្រក្រុមប្រឹក្សាខេត្តជាស្ត្រី អំពីបទពិសោធដែលពួកគាត់មានការតស៊ូអំណត់តាំងពីនៅរៀនរហូតពួកគាត់ក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នរដ្ឋ និងអ្នកតំណាងរាស្ត្ររហូតពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយការក៏ស៊ូការរៀនសូត្រការលំបាកនិងភាពជោគជ័យដែលបានរួមចំណែកយ៉ាងធំធេងនៅក្នុងកិច្ចការងារសង្គមជាតិ។

មានប្រសាសន៍នៅក្នុងយុទ្ធនាការយុវនារីវ័យក្មេងដើម្បីឆ្ពោះទៅរកភាពដឹកនាំ លោកជំទាវ ឡោកខេង បានធ្វើការផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សនៅទីនោះថាដើម្បីក្លាយខ្លួនជាអ្នកដឹកនាំមួយក្មួយៗត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ចូលរួមនៅក្នុងកិច្ចការងារសង្គមទាំងកិច្ចការងារមនុស្សធម៌និងកិច្ចការងារនយោបាយ ធ្វើជាគំរូល្អក្នុងក្រុមគ្រួសារនិងក្នុងសង្គមជាតិ។

ទនឹ្ទមនេះត្រូវចេះពុះពារគ្រប់ឧបសគ្គចំពោះមុខដោយស្មារតីអង់អាចក្លាហានគោរពច្បាប់គោរពវិន័យសាលា ការសាមគ្គីភាពនៅក្នុងសង្គម ការការពារផលប្រយោជន៍រួម ។ ជាមួយគ្នានេះក៏ត្រូវចេះអូសទាញមិត្តភក្កិឱ្យប្រព្រឹត្តតែអំពើល្អដើម្បីឲ្យសង្គមជាតិរបស់យើង មានមានសេចក្តីថ្លៃថ្នូរ ការអភិវឌ្ឍ រីកចម្រើនបានឆាប់រហ័ស៕
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post