
សង្គម
តារាកំប្លែង នាយ ពាក់មី កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ បានប្រកាសចង់លាឈប់ពីប៉ុស្ដិ៍ទូរទស្សន៍ដ៏ធំមួយ ក៏ជាទ្រនំដែលបានផ្ដល់កំណើតសិល្បៈឱ្យលោកជាង ១០ ឆ្នាំមកនេះ ហើយមិនត្រឹមតែលោកនោះទេក៏មានតារាកំប្លែងប៉ុន្មានរូបទៀតផងដែរ ចង់លាឈប់នេះដោយសារតែការមិនពេញចិត្តនឹងអ្នកគ្រប់គ្រងថ្មី ។
ក្រោយពីលោកបានប្រកាសល្បីព្រោងព្រាតហើយ ស្រាប់តែប៉ុន្មានម៉ោងក្រោយមក នាយ ពាក់មី ក៏ប្រកាសម្ដងទៀតថា រឿងលាឈប់នេះគឺទទួលបានការសម្រុះសម្រួលឡើងវិញហើយខាងប៉ុស្ដិ៍ទូរទស្សន៍។
ស្រាប់តែនៅថ្ងៃទី ០១ ដើមខែ មិថុនា ឆ្នាំ ២០២២ លោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំកម្មវិធីកម្សាន្ត បានបង្ហោះរូបក្រុមការងារតារាកំប្លែងកំពុងថតសកម្មភាពរឿងដូចធម្មតា ប៉ុន្ដែលោកក៏បានភ្ជាប់នូវសារមួយដ៏ខ្លីផងដែរដោយលើកឡើងថា ៖ «កម្មករនេសាទពុលរលកអស់ហើយ អូសត្រីមិនបានទេ ស្ដាយទូក»។