header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនពេជ្រ ចន្ទ្រា ហៅពេជ្រ ម៉ូន ជាកូនកសិករសុទ្ធសាធ ដែលរស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិច រយៈពេល៤ឆ្នាំ និងទើបតែបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ លើជំនាញផ្នែកគណិតវិទ្យានិងការស្រាវជ្រាវលើលំហរអាកាស ព្រមជាមួយគ្នានេះដែរ ពេជ្រ ម៉ូន ក៏ទទួលបានជំនាញបើកបរយន្តហោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកធ្លាប់បានទ-ម្លាយឱ្យដឹងថាមូលហេតុដែលនាំឱ្យលោកឈានមកដល់ពេលនេះក៏ព្រោះតែខ្សែគោ និងក្រមារបស់លោកនេះឯង ខណៈដែលលោកទៅមើលគោ បានអានសៀវភៅទើបបណ្ដុះឆន្ទៈលោកឱ្យកើតមានតែម្ដង។ លើសពីនេះទៀតកាលពីឆ្នាំ២០២១លោកក៏ធ្លាប់បានប្រាប់ឱ្យដឹងផងដែរទាក់ទងនឹងដើមជ្រៃក្រឹមមួយដើមនេះ ដោយលោកបានរៀបរាប់ឱ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើឱ្យសុបិន្តរបស់ខ្លួនក្លាយជាការពិត ដើមឈើមួយដើមនេះបានផ្ដល់កន្លែងឲ្យខ្ញុំដេកអានសៀវភៅជាង១០ឆ្នាំ។ ខ្ញុំចាំថារាល់ពេលដែលខ្ញុំ ទៅឃ្វាលគោ តែងមានសៀភៅមួយ ឬពីរក្បាលតាមខ្លួន។ មានពេលមួយនោះ ខ្ញុំរៀនប្រហែលថ្នាក់ទី៧ ដោយរវល់តែជក់ចិត្តអានសៀភៅអំពីជីវិតនៅតំបន់ប៉ូល ស្រាប់តែបាត់គោមិនដឹងទៅណា។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំភ័យយ៉ាងខ្លាំងព្រោះវាជាគោដែលខ្ញុំប្រវាស់ពីគេដើម្បីយកកូនតែប៉ុណ្ណោះ បើបាត់ខ្ញុំប្រាកដជាមិនមានលទ្ធភាពសងគេទេ។ ខ្ញុំខំដើររកកាត់តាមព្រៃមាត់អូរ រួចឆ្លងអូរដែលមានទឺកហូរខ្លាំងទៅភូមិផ្សេងទើបរកឃើញមេគោនោះរិញរហូតម៉ោងជិត៩យប់ទៅហើយដោយមានភ្លៀងផង រន្ទះផង ផ្គរផង និងមានខ្យល់ខ្លាំងផង។​ ពេលនោះយាយខ្ញុំគាត់ភ័យខ្លាំងណាស់។ តែអ្វីដែលគួរឲ្យស្ដាយនោះគឺពេលត្រលប់មកដល់ផ្ទះវិញ ទើបខ្ញុំដឹងថា សៀវភៅជាទីស្រលាញ់របស់ខ្ញុំបានបាត់ទៅហើយ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកឡើងខ្ញុំខំក្រោកពីព្រឹកដើររកគ្រប់កន្លែងដែលខ្ញុំបានដើររកគោ។​ តែរកមិនឃើញសោះ។ ខ្ញុំអង្គុយយំអស់ជិតមួយថ្ងៃ ហើយ​តូចចិត្តអស់មួយថ្ងៃទៀតដោយសារតែបាត់សៀវភៅដែលខ្ញុំបានអានចប់៣ទៅ៤ដងរួចហើយ ឬអាចសូត្រឡើងវិញផងក៏បាន។ ចំពោះមនុស្សទូទៅប្រហែលជាយល់ថា វាជារឿងតូចតាចព្រោះសៀវភៅដែលមានតំលៃត្រឹមតែ ៦០០០​រៀលអាចទិញពេលណាក៏បាន ។

ដោយឡែកខ្ញុំស្ថិតនៅក្នុងស្ថានភាពខុសគ្នា ទម្រាំតែបាន១ ក្បាលៗ យកមកអាន ត្រូវសន្សំមិនតិចជាង ២ ទៅ ៣​ខែទេ ដោយត្រូវស៊ីឈ្នួលគេនៅវាលស្រែ ជីកដី ឬ អូសទឺកលក់ជាដើម ព្រោះត្រូវជូនប្រាក់ភាគច្រើនទៅយាយដែលជាស្រ្តីមេម៉ាយដ៏កំសត់ដែលខំផ្គត់ផ្គងខ្ញុំគ្រប់យ៉ាង។​ រាល់ពេលដែលខ្ញុំទៅលេងស្រុក ខ្ញុំតែងតែទៅកន្លែងមួយនេះជាប្រចាំ នឹកឃើញម្លប់ដែលខ្លួនធ្លាប់ជ្រក។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដប់ឆ្នាំក្រោយមក ក្តីសុបិន្តដែលខ្ញុំស្បថនៅចំពោះមុខព្រះអាទិត្យរៀបអស្ដង្គតនៅក្រោមដើមឈើមួយដើមនេះ  ថានឹងយកអោយបាន បានក្លាយជាការពិត។ ចំពោះខ្ញុំអ្វីដែលខ្ញុំបានឆ្លងកាត់ វាមិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាជាវិថីនៃជីវិតដ៏ល្អដែលខ្ញុំបានឆ្លងកាត់ដែលនាំអោយខ្ញុំមកដល់ទីនេះ នឹងស្គាល់ការលំបាកដែលលត់ដំខ្ញុំអោយរឹងមាំសម្រាប់ប្រឈមមុខនឹងឧបសគ្គនាបច្ចុប្បន្នកាល នឹងទៅអនាគតកាល។សូមអរគុណដល់បងដើមជ្រៃក្រឹម។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post