header ads

Sponsor

(ខេត្ដស្វាយរៀង):  នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ធ្យូងជាង៥៤តោន ដែលត្រូវបានឈ្មួញដឹកយកមកទម្លាក់នៅមាត់ប្រឡាយទាហាន ហើយត្រៀមលើកដាក់ចូលក្នុងទូកកាណូតវៀតណាម ដើម្បីឆ្លងដែនទៅប្រទេសវៀតណាមតែចេញមិនរួចនោះ ត្រូវបានកំលាំងសមត្ថកិច្ចចម្រុះក្របួចទាំងអស់ ។ 

លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាៈ ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រួចមកលោកបានដឹកនាំកំលាំងចម្រុះមរួមមានៈ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង រួមនិងអភិបាលរងស្រុកកំពង់រោទិ៍ បានចុះមកធ្វើការត្រួតពិនិត្យហើយក៏បានធ្វើការរឹបអូសធ្យូងទាំងនោះយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ 

គួររំលឹកផងដែរថាៈ ធ្យូងជាង៥៤តោន ទាំងអស់នេះមិនដឹងជារបស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ ឬអត់ច្បាប់ ក៏មិនដឹងដែល  ឈ្មួញបានដឹកធ្យូងមកទម្លាក់បម្រុងចេញទៅប្រទេសវៀតណាមនេះបានកើតឡើងរយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ហើយឈ្មួញបានដឹកធ្យូង ជាងចំនួន៥៤តោន បានយកធ្យូងមកទម្លាក់ទុកនៅចំណុចមាត់ប្រឡាយទាហាន នេះ និងបានទាក់ទងដើម្បីលក់ឲ្យទៅឈ្មួញវៀតណាមរួចហើយដែរ ក៏ប៉ុន្តែទំនងមិនត្រូវរ៉ូវគ្នាទើបមិនទាន់អាចលើកដាក់ទូកនាំទៅប្រទេសវៀតណាមបាន។

សូមបញ្ជាក់ផងដែរថាៈ ធ្យូង គឺក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនអនុញ្ញាតិឲ្យនាំចេញទៅក្រៅប្រទេសទេ ហើយការជួញដូរធ្យូង ឈើ នេះធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post