
សង្គម
នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើតារាចម្រៀងលោក ឆន សុវណ្ណារាជ ក្រោយពីនិយាយពាក្យថា «No» នៅលើបេក្ខជនប្រឡងចម្រៀង Cambodian Idol រដូវកាលទី០៤ ខណៈដែលមហាជនជាច្រើនថាបេក្ខជនច្រៀងពីរោះ ក្រោយពីកម្មវិធីបញ្ចប់ស្រាប់តែលោកបានបង្ហោះសារមួយទៀតដោយរៀបរាប់ថា៖
«រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់ តែមកចេញនឹងក្លិនទុរេនហ្នឹងតែម្តងស្បថ យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ»។
ក្រោយពីឃើញសារនេះ ជាមួយនឹងរឿងវីដេអូដែលត្រូវបានគេកាត់ត ទៅជាលោកនិយាយថាឌឺឱ្យបេក្ខជនរឹតតែធ្វើឱ្យមហាជនមានការខឹងសម្បារលោកថែមទៀត យ៉ាងណារឿងរ៉ាវយល់ច្រឡំនេះត្រូវបានលោកចេញមុខបកស្រាយនៅល្ងាចថ្ងៃទី ០២ ខែមិថុនានេះ ដោយលោកសុំអភ័យទោសប្រសិនបើមានការនិយាយទៅខុសឆ្គងប៉ះពាល់ដល់អារម្មណ៍បងប្អូន។ ចំពោះរឿងរ៉ាវលម្អិតយ៉ាងណា សូមស្ដាប់ការបកស្រាយរបស់លោកខាងក្រោមនេះ៖