
សង្គម
បេក្ខជន ទុំ សុវត្ថិ ដែលបានធ្លាក់ពីកម្មវិធីប្រឡង Cambodian Idol អាចនិយាយបានថាមិនមែនជារឿងអាក្រក់ តែបែរជាមានសំណាង សំណាងដែលទទួលបានការគាំទ្រ អាណិតស្រលាញ់ ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន ជាពិសេសទទួលបានការជួយជ្រោមជ្រែងពីសំណាក់រាមច្បងសិល្បករជាច្រើនទៀត។
ក្រោយពីមហាជនបាក់គាំទ្រភ្លូកទឹកភ្លូកដីបែបនេះ សាមីខ្លួនមិនមានអ្វីច្រើនលើកឡើងទេ មានតែការថ្លែងអំណរគុណ និងសន្យាចំពោះអ្នកគាំទ្រប៉ុណ្ណោះ ។ក្នុងនោះលោកបានលើកឡើងថា៖
«ខ្ញុំបាទ! ទុំសុវត្ថិ ក៏សូមថ្លែងអំណរគុណ និងអរគុណខ្លាំងណាស់ពីសំណាក់អ៊ំពូមីងបងប្អូនទាំងក្នុង និងក្រៅប្រទេសដែលមានទឹកចិត្តការស្រឡាញ់ការផ្តល់ជាកម្លាំងចិត្តរួមទាំងភាពកក់ក្តៅសម្រាប់រូបខ្ញុំ ចំពោះខ្ញុំគឺមានតែម្រាបដៃដប់គោរព និងអរគុណអ៊ំពូមីងបងប្អូនផង! ហើយខ្ញុំសន្យាថាខ្ញុំនឹងប្រឹងប្រែងបន្តទៀតនៅលើវិថីមួយនេះ»