
សង្គម
នៅលើបណ្ដាញសង្គមហ្វេបុកកាលពីពេលថ្មីៗនេះ មានអាខោនមួយដែលមានឈ្មោះថា Mae Cruz Cruz បានចែករំលែកបទពិសោធមួយទាក់ទងនឹងភោជណីដ្ឋានរបស់ខ្លួន ហើយត្រូវបុគ្គលិករៀបគ្នាធ្វើស៊ីជាប្រព័ន្ធ តែសំណាងណាស់ដែលខ្លួនចេះលើជំនាញនេះ កុំអីត្រូវជួបការពិបាកមិនខាន។ អាខោនខាងលើលើនេះបានរៀបរាប់ឱ្យដឹងថា៖
«បេីកភោជណីយដ្ឋាន ៨ឆ្នាំហេីយមិនដែលនិយាយរឿងក្នុងចិត្តទេ នេះលេីកទី១ ចង់ចែករំលែកដល់បងបងបេីកភោជណីយដ្ឋានដូចគ្នា ហេតុអីអ្នកធ្វេីការមួយចំនួន មិនបានយកបេះដូងមកធ្វេីការ មកធ្វេីការចង់បានតែលុយ គ្មានចិត្ត គ្មានបេះដូងគ្មានសុជីវធម៌ ធ្វេីការចង់ឡេីងតែប្រាក់ខែ តែការងារកាន់តែយ៉ាប់ ធ្វេីការមិនមានភាពតំាងចិត្ត ចាប់ផ្តេីមកែនកនគ្នា បង្កេីតបក្សពួក ញុះញុង ឱ្យថៅកែឈឺក្បាល
ធ្វេីការយូរៗទៅដំកេីនឬកដូចខ្លួនឯងហ្នឹងស្តេច ពិតជាមិនយល់សោះឆ្នំាងបាយខ្លួនឯងមិនចេះរក្សា មិនស្រលាញ់ការងារ ទុកការងារដូចជាកន្លែងដែលមិនមានតម្លៃ មនុស្សអេឺយមនុស្ស នេះចំខ្ញុំបេីកយូរឡេីងសំានឹងចុងភៅ និងបុគ្គលិកកូរ ចុះទំរំាគ្នាទេីបបេីកថ្មីៗមិនភ័យប៉ះសក់ហេីយ ចុងភៅ 15 នាក់មកធ្វេីរការតែ4 នាក់ ណាត់គ្នាផឹកសុីណាណីវិញ ហួសចិត្តថ្លែងនិយាយមិនចេញសំណាងចេះធ្វេីម្ហូបកុំអីបាក់ករ ។
ខ្ញុំមិនភ្លេចអ្នកដែលជួយគ្នាក្នុងភាពលំបាកអរគុណបុគ្គលិកល្អៗដែលមិនចោលគ្នា ខ្ញុំក៏មិនបានចោលអ្នកទំាងអស់គ្នាដែរ។»
ក្រោយពីម្ចាស់ហាងចែករំលែកបទពិសោធមួយនេះ ស្រាប់តែអ្នកនាងចន ចន្ទលក្ខិណា លើកឡើងថា៖ « ឌឿកតែម្តង ក្បត់យើងហើយ យើងនៅអាណិតខំជួយស្រោចស្រង់ទៀត ពឹងយើងម្តងជា 2ដងបាន គឺយើងល្អ យើងជាមេចិត្តបាន ដល់ពឹងយើងលែងបាន យើងជាមេមិនល្អ ភ្លេចគិតគ្រាដែលយើងខំជួយស្រោចស្រង់សាងឡើង សុខចិត្តខាតជំនួសដាបខ្លួនឯងរាល់ខែ តែនៅមានបុគ្គលិកល្អៗជាច្រើនដែលយល់ពីបេះដូងមេម្នាក់នេះ»។