
សង្គម
ភ្នំពេញ៖ ករណីជាប់មនុស្សក្នុងជណ្តើរយន្ត ផ្សារទំនើបស្ទឹងមានជ័យថ្មី ចំនួន ៧នាក់ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យ បានដឹកនាំកម្លាំងសង្គ្រោះមនុស្សចេញដោយសុវត្ថិភាព ។
ហេតុការណ៍នេះ នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងល្បាតដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានជួយសង្គ្រោះមនុស្សប្រុសស្រីសរុប៧នាក់ ជាប់មនុស្ស ក្នុងជណ្តើរយន្ត ផ្សារទំនើបស្ទឹងមានជ័យថ្មី។
បើតាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីនេះអាជ្ញាធរទទួលព័ត៌មានតាម Messenger ពីជនរងគ្រោះ ភ្លាមនោះកម្លាំងអាជ្ញាធរ រួម និងសមត្ថកិច្ច សន្តិសុខផ្សារ សហការគ្នា ជួយសង្គ្រោះបានដោយសុវត្ថិភាព ៕