
សង្គម
តារាសម្ដែងស្រី គង់ ម៉ូនីកា បានទទួលមរណៈភាព ទាំងវ័យក្មេងខ្ចី ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាស្រីរូបនេះ ត្រូវបានគេស្គាល់តាមរយៈការសម្ដែងជាតួឯក ក្នុងវីដេអូចម្រៀងបទ «ជូនអូនឡើងលើផ្លូវហាយវ៉េ» របស់តារាចម្រៀង លោក ខេម នៅក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា និងបទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ។
យ៉ាងណាក្រោយពីសម្ដែងបទចម្រៀង«ជូនអូនឡើងលើផ្លូវហាយវ៉េ» នេះរួចមក នាងហាក់ស្ងប់ស្ងាត់ពីពិភពសិល្បៈទៅវិញ ដោយគ្រាន់តែបង្ហាញ រូបសម្រស់តាមបណ្ដាញសង្គមប៉ុណ្ណោះ ។
ស្រាប់តែនៅរសៀលថ្ងៃទី ០៦ ខែមិថុនានេះ ក៏ទទួលបានដំណឹងបឋមថា កញ្ញា គង់ ម៉ូនីកា បានទទួលមរណៈភាពទៅវិញ ដោយសារតែជំ.ងឺគាំ.ងបេះ.ដូង យ៉ាងណាមិត្តភក្តិផ្សេងទៀតថាដោយសារជំ.ងឺមេ.រោ.គក្នុងក្រ.ពះ ដោយពិសាថ្នាំមិនបានញាំអាហាគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុ.កឆ្អល់ទាល់តែផុតដង្ហើម។
ការលាចាកលោករបស់តារាសម្ដែងស្រីរូបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ជាពិសេសមិត្តភក្តិរបស់នាងតែម្ដង សម្ដែងការភ្ញាក់ផ្អើល និងសោកស្ដាយជាពន់ពេក ព្រោះវាលឿនហួសពីការគិត។