
សង្គម
ព្រៃវែង៖ មានករណីគ្រោ-ះថ្នា.ក់ចរា.ចរណ៍ក្រឡា.ប់រថយន្ត ចូលប្រឡាយទឹកបានបណ្ដាលឱ្យស្ត្រីជានគរបាលម្នាក់ និងអ្នកបើកបរជាប្អូនប្រុសបង្កើតបានស្លា..ប់ កាលពីវេលាម៉ោង ១៤ និង៤១នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពពេលឃុំក្របៅ ស្ថិតនៅភូមិសំបូ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
អធិការនគរបាលស្រុកកំចាយមារ បានប្រាប់ឱ្យដឹងថា ស្រ្តីរ.ងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។
គ្រោះ.ថ្នា.ក់ចរា.ចរណ៍នេះ ពេលជ.នរ.ងគ្រោះកំពុងចុះទៅបំពេញបេសកម្មយាមការិយាល័យបោះឆ្នោ.តលេ.ខ០១៦១។ លោកបានបញ្ជាក់ថា ជ.នរ.ងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយស.ង្គ្រោះប.ន្ទាន់ តែមិនអាចជួយបាន ពោលបានស្លា..ប់ពេលបញ្ជូនទៅកាន់ម.ន្ទីរពេ.ទ្យ។
លោកអធិការបានចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារស.ព ដែលបានបាត់បង់មន្ត្រីនគរបាលយ៉ាងសកម្មម្នាក់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕