
សង្គម
តារាចម្រៀង អ្នកនាងពេជ្រ សោភា បើទោះបីជាមានវ័យហាក់ជ្រេបន្ដិចមែន ក៏ប៉ុន្ដែរូបសម្រស់របស់អ្នកនាងគឺនៅតែខ្ញង់ដដែល ហើយថ្ងៃនេះឈានដល់ចូលវ័យ៣៩ឆ្នាំហើយ នៅលើផេកផ្លូវការរបស់អ្នកនាង បានធ្វើឱ្យអ្នកគាំទ្រខ្លះបើកភ្នែកធំៗហើយ ដោយអ្នកនាងបានផុសរូបប៉ុន្មានសន្លឹក ជាមួយនឹងសារថា៖
«ចាស់ផុសរូបដូចចេញសាច់តិចទៅ គ្នាអាយុ39ស្អែកខានស្អែកហើយ ក៏សុំទោសទុកជាមុនផង ខ្ញុំដឹងថាមានអ្នកស្រលាញ់នឹងអ្នកស្អប់ តែខ្ញុំចង់និយាយថា I love you» រូបភាពដ៏ទាក់ទាញ បង្អួតសា.ច់គ.ល់ភ្លៅ និងរ.ន្ធផ្ចិ.តយ៉ាងស៊ិ.ចស៊ី ព្រមទាំងស្លៀកខោខាប៊យខ្លីមិនកឹបខ្សែរួតបង្ហាញម៉ាកយីហោខោទ្រ.នា.ប់នេះ ធ្វើឱ្យមានអ្នកចុច Like រាប់ពាន់នាក់ឯណោះ។
អាចនិយាយបានថានេះជាលើកទី១ហើយសម្រាប់ពេជ្រ សោភា ដែលនាងហ៊ានបង្អួតរូបសម្រស់បែបនេះ ដើម្បីអបអរថ្ងៃខួបកំណើតរបស់អ្នកនាង ដែលនឹងមកដល់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ គឺគម្រប់អាយុ៣៩ឆ្នាំហើយ។
តែយ៉ាងណាចំពោះការស្លៀកពាក់បែបនេះក៏បានធ្វើឱ្យហ្វេនៗមួយចំនួនមានការងឿងឆ្ងល់ផងដែរព្រោះមិនដែលឃើញគាត់ស្លៀកបែបនេះពីមុន រហូតដល់អ្នកខ្លះថាចោទសួរថាខោខូចរូតចែ? ៕