header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងស្នេហ៍តារាសម្ដែងប្រុសលោក ឆឹម សក្កដា និងតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានដើរដល់ផ្លូវបំបែកជិត២ឆ្នាំមកហើយ ប៉ុន្តែបេះដូងលោក ឆឹម សក្កដា ហាក់នៅតែដិតជាប់ស្រមោល ពេជ្រ សោភា នៅក្នុងបេះដូងនៅឡើយ បន្ទាប់ពីមហាជនបានឃើញសារមួយនេះនៅលើបណ្ដាញសង្គមកាលពីល្ងាចមិញ និងបានធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលមួយនេះថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ០៨ ខែមិថុនា ល្ងាចមិញនេះ ជាថ្ងៃកំណើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា អ្វីដែលមហាជនចាប់អារម្មណ៍នោះគឺ ឃើញអតីតសង្សារពេជ្រ សោភា គឺលោក ឆឹម សក្កដា បានបង្ហោះសារជូនពរមនុស្សម្នាក់ពីចម្ងាយ ដែលសំណេរនៃពាក្យជូនពរនោះដូចមានបង្កប់នូវអត្ថន័យស៊ីជម្រៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងអ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះ គឺនៅល្ងាចថ្ងៃដដែលនោះ ពេជ្រ សោភា ក៏ទទួលបានកាដូនំខេកយ៉ាងស្រស់ស្អាតមួយផងដែរ តែមិនដឹងថាម្ចាស់នំនេះជានរណាឡើយ តែបើយើងមើលទៅលើអក្ខរាចារលើនំខេក ជូនពរថ្ងៃកំណើត ពេជ្រ សោភា នោះ គឺវាដូចគ្នាទាំងស្រុងរបស់លោក ឆឹម សក្កដា នៅលើបណ្ដាញសង្គមដែលសរសេរថា៖ «សូមឱ្យមានតែស្នាមញញឹមគ្រប់ពេល» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកនាង ពេជ្រ សោភា បានលើកឡើងថា៖ « គ្មានឈ្មោះ ពាក្យជូនពរដូចធ្លាប់បានឃើញ រកនឹកដែរតែគិតមិនចេញ យ៉ាងណាអរគុណម្ចាស់នំអត់ឈ្មោះ »ស្រាប់តែអ្នកគាំទ្របានប្រាប់ចំៗតែម្ដង ថាជារបស់លោក ឆឹម សក្កដា ដែលមានអ្នកខ្លះសង្ស័យថាអ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញហើយ មានអ្នកខ្លះក៏ជូនពរទៀតផង ។ តែនេះគ្រាន់តែជាលើកឡើងរបស់មហាជនតែប៉ុណ្ណោះ ការពិតយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនឡើយទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post