
សិល្បៈ
តារាសម្តែង និងចម្រៀង ឆៃ លីដាឡែន កំពុងតែជួបទុក្ខសោកសៅ ក្រោយពីបងប្រុសធំរបស់ខ្លួន បានលាដោយគ្មានថ្ងៃវិលត្រឡប់នៅក្នុងថ្ងៃទី ១០ ខែមិថុនា ឆ្នាំនេះ ។
ទោះបីជាកើត ចាស់ ឈឺ ស្លា...ប់ជារឿងដែលគេចមិនផុត ប៉ុន្តែយ៉ាងណា ឆៃ លីដាឡែន ហាក់មិនទាន់ទទួលទេនៃការបាត់បង់ជីវិតរបស់បងប្រុសនាងនៅឡើយ។
ក្នុងនោះនាងបានរៀបរាប់ថាឱ្យដឹងថា «បងប្រុសហត់ហើយ បងសំរាកចុះ ប្អូនខំប្រឹងអស់សមត្ថភាពហើយ ឱ្យប្អូនសុំទោ.សសូមវិញ្ញាណក្ខន្ធបងទៅកាន់ទីស្ងប់ផងចុះ ជាតិក្រោយយើងជាបងប្អូននឹងគ្នាទៀតហើយកុំឱ្យ បង កម្សត់ដូចជាតិនេះទៀត ស្រលាញ់បងណាស់» ហាក់មិនអស់ចិត្ត ឆៃ លីដាឡែន បានលើកឡើងទៀតថា «ហេតុអី??? មនុស្សដែលខ្ញុំស្រលាញ់ត្រូវទៅចោលខ្ញុំម្តងមួយៗ»។
ទាក់ទងនឹងមរណភាព មិនទាន់មានការបង្ហើបពីមូលហេតុអ្វីនៅឡើយទេ យ៉ាងណាគេចាំបានថាកាលពីប៉ុន្មានឆ្នាំមុន បងប្រុសនាងធ្លាប់ចូលសម្រាកនៅក្នុងម.ន្ទីរពេ.ទ្យ.កា.ល់ម៉ែ.ត្រម្តងរួចមកហើយ៕