
សង្គម
សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ត្រឹមរយៈពេលមិនដល់១នាទីផង ចោរបានចូលទៅកន្លែង វីងមួយកន្លែងក្បែរសួនភ្នំតាម៉ៅ ខេត្តតាកែវ ប្រមូលយកលុយអស់ពីទូរ ពេលនេះម្ចាស់បានប្រកាសហើយ ប្រសិនបើមានអ្នកស្គាល់ភិនភាគចោរនេះ ហើយរាយការណ៍មកនឹងមានជូនរង្វាន់។ អាខោន Meng Sareyratanak បានប្រកាសឱ្យដឹងថា៖
«មុខសញ្ញាលួចលុយវុីងខ្ញុំបើមានបងប្អូនណាស្គាល់រាយការណ៍មកខ្ញុំផ្ទាល់ ខ្ញុំនឹងជូន1000$ លេខទូរស័ព្ទខ្ញុំ 0964444798 0974444243សូមអរគុណ»
ម្ចាស់វីងបានឱ្យដឹងថា ដោយសារតែការភ្លេចខ្លួនមួយភ្លេត ទើបចោរអាចឆ្លៀតឱកាសនេះបាន ដូច្នេះសូមបងប្អូនកុំប្រហែសឱ្យសោះ ព្រោះអាចបាត់បង់ត្រឹមមួយប៉ប្រិចភ្នែកហ្នឹងឯង។
មានប្រិយមិត្តយើងបានមកបញ្ចេញមតិថា ៖សណ្ដានចោរវាចាំឃ្លាំមើលទេ ឱកាសពេលដែលយើងមិននៅមួយភ្លែតហ្នឹងឯង និងអាលចូលលួចតែម្ដងចោរប្រភេទនេះចោរប្រភេទក្នុងស្រុកភូមិ វាមិនចេះរកស៊ីអីទេ ចាំតែលួចគេ កម្មតាមជាន់វាបណ្ដើរបណ្ដើរហើយ។