
សង្គម
នៅរយៈពេលចុងក្រោយនេះ ទាក់ទងនឹងផ្លាកលេខកំពុងក្លាយជាប្រធានបទមួយត្រូវបានគេជជែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ដើម្បីឱ្យអស់ចម្ងល់ យើងខ្ញុំសូមដកស្រង់នូវអត្ថបទទាក់ទងនឹងផ្លាកលេខនេះ តាមរយៈផេ ក ក្រសួងសាធារណការ និងដឹកជញ្ជូន៖
តើក្នុងករណីផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី ត្រូវការឯកសារអ្វីខ្លះ ដើម្បីប្តូរបានផ្លាកលេខថ្មី?
ចម្លើយ៖ ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។
*ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។
::: ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖
- ពាក្យស្នើសុំ (ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)
- អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជារូបវន្តបុគ្គល)
. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយ
ស្ថាប័នមានសមត្ថកិច្ច
- អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជាក្រុមហ៊ុន)
. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
- បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
- ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ រ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)
::: កម្រៃសេវាសាធារណ៖
- បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
- បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត(ក្រុមហ៊ុន) ៥០ ០០០រៀល
- ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) ៣៨ ០០០រៀល
- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) ៦៥ ០០០រៀល
- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០រៀល
- ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង) ៥២ ០០០រៀល
- ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ) ៧០ ០០០រៀល
- ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០រៀល
- ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០រៀល
- ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
- ផ្លាកលេខខ្នាតធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០រៀល


