
សង្គម
ភ្នំពេញ៖ មានផ្ទាំងប៉ាណូបាក់នៅស្តុបវត្តអង្គតាមិញ តាមបណ្តោយផ្លូវ២០០៤ បណ្តាលឱ្យសង្កត់លេីកង់បីឥណ្ឌាមួយគ្រឿង ដោយសារមានភ្លៀងមួយមេលាយលំខ្យល់កន្រ្តាក់ វេលាម៉ោង ៥ៈ៣៥នាទីល្ងាចថ្ងៃ សុក្រ ទី ១០ ខែ មិថុនា ឆ្នាំ២០២២២ ។
តាមរយៈសាររបស់ឯកឧត្តម សុខ លីម បានលើកឡើងថា ៖ប៉ាន់ណូយក្សនេះធ្លា.ក់បាក់ចុះក្រោយឡានខ្ញុំជិះផុតបន្តិច!!!
តើនេះជា ឧប្បទ្ទវហេតុគ្រោ-ះធម្មជាតិដែលមិនអាចចៀសផុតបាន ឬមួយក៏ជាកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មប៉ាណូធំៗ ឬមួយក៏ ការមើលរំលងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមិនបានចាត់វិធានការតឹងរឹងទៅលើការគ្រប់គ្រងបណ្ដាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នេះ?
ព្រោះ នេះមិនមែនជាលើកទី ១ នោះទេដែលកើតឡើងនូវរឿងបែបនេះ ខ្ញុំនៅចាំបានថា ពីរបីឆ្នាំមុនមានធ្លា.ក់បា.ក់ប៉ាន់ណូក្រុមហ៊ុនមួយនៅត្រើយម្ងាងដែលយើងឆ្ល.ងទៅស្ពានជ្រោយចង្វាហើយនេះជាលើកទី ២ និងទី ៣ ហើយដែលតែងតែកើតឡើងនូវរឿងនេះជារៀងរាល់ឆ្នាំនាពេលរដូវវស្សាចូលមកដល់ ។
សូមសួរ បើប៉ាណូនេះធ្លា.ក់ចំឡានរបស់ខ្ញុំវាដា.ច់.កស្លា..ប់នៅនឹងកន្លែងតែម្ដងតើនេះគឺជាកំហុសឆ្គងរបស់ខ្ញុំសមតែស្លា..ប់ ឬមួយក៏ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មប៉ាណូធំៗឬមួយសាលារដ្ឋបាលរាជធានីភ្នំពេញ?
សូមសាលារដ្ឋបាលរាជធានីមេត្តាគួរយកចិត្តបន្ថែមលើបញ្ហានេះផង ព្រោះខ្លាចឧ.បទ្ទវហេតុនេះអាចកើតឡើងចំពោះមន្ត្រីសាលារារដ្ឋបាលរាជធានីភ្នំពេញ ឬក្រុមគ្រួសាររបស់មន្ត្រីទាំងអស់នៅក្នុងសាលារដ្ឋបាលរាជធានីភ្នំពេញ តើពួកគាត់មានអារម្មណ៍បែបណា?




