header ads

Sponsor

(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។ 


លោកអភិបាលក្រុង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោក និងលោកចៅសង្កាត់បាវិត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការឈូសឆាយ និងចាក់ក្រាលថ្មមិចពង្រីកធ្វើផ្លូវលំ១ខ្សែប្រវែង៣៥០ម៉ែត្រ ទទឹង៨មែត្រ នៅភូមិបាវិតលើ និងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 


ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត រូបលោកបានគៀងគរសប្បុរសជននានាក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែង ៣៥០ម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានា។ 


លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយលោក ក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកានិងសំភារៈក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ 


លោក សាញ់ សាខុន ចៅសង្កាត់ បាវិតក្រុងបាវិតបានអោយដឹងថា÷ ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវលំ ពិបាកធ្វើដំណើរខ្លាំងណាស់ និងនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។ 


ចំពោះប្រជាពលដែលរដ្ឋរស់នៅភូមិបាវិតលើក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ.ក្រុង សង្កាត់ ដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានសមិទ្ធផលជាច្រើននៅក្នុងក្រុងបាវិតដូចយើងបានឃើញនាថ្ងៃនេះដើម្បីអោយអាជ្ញាធរស្ថាបនាជួសជុលកែលម្អរហេដ្ឋារចនាសម្ព័នបន្ថែមទៀត៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post