
សង្គម
កញ្ញា ចរិយា ត្រូវបានបុរសម្នាក់អះអាងថាជាប្ដី ចុះមកថតវីដេអូ ចោទប្រកាន់នាងថាមានបុរសថ្មី ចោលប្ដី និងកូន ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង យ៉ាងណាត្រូវបាននាងចេញវីដេអូបកស្រាយហើយ ថាលែងមានទំនាក់ទំនងជាមួយគ្នាទៀតហើយ។
បេក្ខភាពបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ2022 Miss Universe Cambodia 2022 លេខ០៧នេះ បានបញ្ជាក់ថា ខ្លួនមិនមានប្តីដូចគេនិយាយទេ ហើយបុរសម្នាក់នោះគឺជាអតីតសង្សារចាស់ប៉ុណ្ណោះ មិនបានចុះអេតាស៊ីវិល មិនបានសែនព្រេន គ្រាន់តែជាសង្សារ តែបានចែកផ្លូវគ្នាហើយ។
បេក្ខភាពរូបនេះបញ្ជាក់ពីទំនាក់ទំនងទៀតថា បានស្គាល់គ្នារយៈពេល២ឆ្នាំ ក៏មិនបានមានកូនដូចគេនិយាយដែរ ហើយចំពោះរឿងដែលបុរសម្នាក់នោះមករករឿងគឺដោយសារ គាត់ចង់ត្រូវគ្នាវិញ តែខាងកញ្ញាចរិយាមិនអាចទទួលយកបានព្រោះបុរសម្នាក់នេះធ្លាប់បានប្រើហិ.ង្សា។ សូមទស្សនាវិដេអូបកស្រាយលម្អិតខាងក្រោមនេះ៖



