សិល្បៈ
តាគល់កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី 6 មិនខុសពីសប្ដាហ៍រាល់ដងឡើងគឺបេក្ខជនសុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យពូកែរៀងៗខ្លួន។
សម្រាប់សប្ដាហ៍នេះ បេក្ខជន វណ្ណ លីហួរ អាយុ ២៤ឆ្នាំ មកពីខេត្តតាកែវ បានមកចូលមកប្រកួតប្រឡងទាំងខ្លួនកំពុងតែកាន់ទុក្ខបងប្រុសដែលទទួលមរណភាព រយៈពេល ៦ថ្ងៃ ។
លីហួរ បានបកស្រាយបទ «គេង» យ៉ាងលន្លង់លន្លោយ ជាពិសេសសំឡេងដែលបង្កប់ដោយមនោសញ្ចេតនានេះ បានធ្វើឲ្យគណៈកម្មការលោក ណុប ប៉ារិទ្ធ ស្ដាប់រួចក៏អួលដើមក ហើយទប់ទឹកភ្នែកមិនជាប់ទៀតផង។ ចង់ដឹងថាលោកនិយាយរៀបរាប់អ្វីខ្លះនោះ តោះទៅទស្សនាទាំងអស់គ្នា ៖